នគរបាលក្រុងកំពង់ចាម ចុះធ្វើរដ្ឋបាលពេលយប់ ឃាត់មនុស្ស៣នាក់ផ្ទុកសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅគ្រាដែលកម្លាំងកម្លាំងជំនាញក្រុងកំពង់ចាម ចុះធ្វើរដ្ឋបាលចំហរ ដើម្បី​ត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ដូចជាធ្វើតេស្តស្វែងរកសារធាតុញៀន បានពិនិត្យរក ឃើញ​មនុស្ស​៣នាក់​មាន​ផ្ទុកសារធាតុញៀន កាលវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ។

ការបើកប្រតិបត្តិការចុះធ្វើរដ្ឋបាល ធ្វើឡើងនៅចំណុចភូមិផ្លូវជាតិលេខ៧ ស្ថិតក្នុង ភូមិបឹង​ស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានធ្វើតេស្តលើមុខសញ្ញា សង្ស័យ​ចំនួន៣នាក់ ។

ជនសង្ស័យដែលរងការឃាត់ខ្លួន ១-ឈ្មោះ មួន ភារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម( វិជ្ជមាន), ២-ឈ្មោះ ឡុង វិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម (វិជ្ជមាន) ,៣-ឈ្មោះ ធួន ពិសិដ្ឋ​ ភេទប្រុស អាយុ២២ឆ្នាំ​នៅភូមិបឹងបាសាក់ សង្កាត់សំបួរ មាស ក្រុងកំពង់ចាម(វិជ្ជមាន) ។

ជនសង្ស័យទាំង៣នាក់ខាងលើ កម្លាំងបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print