នគរបាលស្រុកកំពង់សៀម បើកប្រតិបត្តិការបង្ក្រាបនិងឃាត់ជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ជនសង្ស័យ៨នាក់ ត្រូវបាននគរបាលស្រុកកំពង់សៀម ឃាត់ខ្លួនជាបន្តបន្ទាប់​ពីប​ទជួញដូរ និងប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់ កាលពីវេលា​ម៉ោង​៥ល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិស្រក ឃុំស្រក ស្រុកកំពង់​សៀម ខេត្តកំពង់ចាម ។

នគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ការឃាត់ខ្លួនពួកគេជាបន្តបន្ទាប់នេះ គឺកម្លាំងបាន ប្រើវិធានការញុះញង់រហូតឃាត់ខ្លួនជនសង្ស័យបាន៨នាក់ ។

សមត្ថកិច្ចបានបន្តថា ពួកគេសុទ្ធសឹងជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន ១-ឈ្មោះ សេង ហាក់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិស្រក ឃុំស្រក​ ស្រុកំពង់សៀម ជាអ្នកចែកចាយ ,២-ឈ្មោះ ខឿន សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិស្រក ឃុំ​ស្រក ​ស្រុកកំពង់សៀម ជាអ្នកចែកចាយ , ៣-ឈ្មោះ យឿន ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន ,៤-ឈ្មោះ សឿន សាន ភេទប្រុស អាយុ៣០ឆ្នាំ ​នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន , ៥-ឈ្មោះ កួយ ភារិន ភេទប្រុស អាយុ១៨ឆ្នាំ ​នៅភូមិឈើទាល ស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន ,៦-ឈ្មោះ ទ្រី សៀង ហ៊ី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឈើទាលស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន , ៧-ឈ្មោះ យួង សុធា ភេទប្រុស អាយុ២៦ឆ្នាំ  នៅភូមិឈើទាល ស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន និង៨-ឈ្មោះ ឆាន គឹមឈាន ភេទប្រុស អាយុ១៨ឆ្នាំ​នៅភូមិមាន់ហើរ​ ឃុំហាន់ជ័យ ស្រុកកំពង់សៀម មានផ្ទុកសារ​ធាតុញៀន ។

ក្នុងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន២​កញ្ចប់ ប្រាក់ញុះញង់ ១០០.០០០រៀល ,ម៉ូតូ៥គ្រឿង ,ទូរស័ព្ទដៃ​ចំនួន៥គ្រឿង អាវុធ្ធកែច្នៃ ១ដើម និងឧបករណ៍សេពមួយសម្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ខាងលើ កម្លាំងជំនាញបានរៀបចំឯកសារបញ្ជូនបន្តទៅ សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print