ខេត្តបន្ទាយមានជ័យ ៖ មានភាពភ្ញាក់ផ្អើលបានកើតឡើង បន្ទាប់ពីសិស្សសាលាវ័យ១៦ឆ្នាំម្នាក់ បានដាច់ខ្យល់ស្លាប់ ខណៈកំពុងរត់ហាត់ប្រាណ នៅក្នុងម៉ោងកីឡា ។
ភាពភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិចាន់គិរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះ ឈ្មោះ សួង រិទ្ធី ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ជាសិស្ស ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង០៨ព្រឹកលោកគ្រូបង្រៀនផ្នែកកីឡា បាននាំសិស្សរត់ហាត់ប្រាណ ក្នុងម៉ោងកីឡា ។ ក្រោយរត់ហាត់ប្រាណ មួយសន្ទុះក្រោយមក ក៏ឃើញសិស្ស ឈ្មោះ សួង រឹទ្ធ ឈប់អង្គុយផឹកទឹក ដោយមើលឃើញ អាការៈមិនស្រួល ក៏ត្រឡប់ក្រោយទៅមើល ទើបដឹងថា ដាច់ខ្យល់ស្លាប់ទៅហើយ ៕ សុផល
...