អាវុធហត្ថប្រគល់វត្ថុតាងរថយន្តច្នៃ ១១គ្រឿងទៅមន្រ្តីបរិស្ថានបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តពោធិ៍សាត់មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់វត្ថុតាងរថយន្តកែច្នៃចំនួន ០៩គ្រឿង និងរថយន្តម៉ាក រ៉េវ ចំនួន ២គ្រឿងទៀត ទៅមន្រ្តីបរិស្ថានទីចាត់ការដែនជំរកសត្វព្រៃភ្នំកុសបន្តនីតិវិធី។

ពិធីខាងលើធ្វើឡើងនៅវេលាម៉ោង៥ ០០នាទីល្ងាច ថ្ងៃសុក្រ ៥រោច ខែមិកសិរ ឆ្នាំរកា នព្វស័ក.ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងជំនាញមន្ទីរយុត្តិធម៌ ដែលបានសហការគ្នាប្រគល់វត្ថតាងរថយន្តកែច្នៃ និងរថយន្តម៉ាក រ៉េវ ចំនួន ១១គ្រឿងបានឲ្យដឹងថា ពិធីប្រគល់វត្ថុតាងជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើទៅមន្រ្តីបរិស្ថាន(ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស) បន្ទាប់ពីកម្លាំងបន្តនីតិវិធីអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

គួររំលឹកថា៖ វត្ថុតាងរថយន្តកែច្នៃ និងរថយន្តម៉ាក រ៉េវ ចំនួន ១១គ្រឿងខាងលើនេះ ត្រូវបង្រ្កាបកាល ១៤កើត ខែមិកសិរ ឆ្នាំរកា នព្វស័ក.ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចដំណាក់គរគី និងស្រែពាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា

ប្រភពខាងលើបន្តថាកម្លាំងបានធ្វើការឃាត់ចាប់បានរថយន្តចំនួន ១១គ្រឿងទៀត ហើយរថយន្តទាំងចំនួន ១១គ្រឿងនេះ ០៩គ្រឿងជាប្រភេទកែច្នៃ កម្មសិទ្ធរបស់ឈ្មោះ កែ ផល ភេទប្រុស មានទីលំភូមិ.ឃុំ.ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងចំនួន ០២គ្រឿងម៉ាក រ៉េវ ជាកម្មសិទ្ធរបស់ឈ្មោះ ចាន់ ណា ភេទប្រុស រស់នៅខេត្តកំពង់ចាម ផ្ញើរនៅផ្ទះឈ្មោះ ពៅ ជា ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំខាងលើ។

ប្រភពដដែលខាងលើបន្តទៀតថា វត្ថុតាងរថយន្តទាំងប្រភេទកែច្នៃ និងម៉ាក រ៉េវ ចំនួន ១១គ្រឿង បាននាំយកទៅរក្សាជាបណ្ណោះអាសន្ន និងបន្តនីតិវិធីនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង៕​ ប៉ឹមពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print