ភ្នំពេញ៖ តារាចម្រៀង លំដាប់កំពូល កញ្ញា CLដែលជាប់រហ័សនាមម្ចាស់ក្សត្រី K-Popបានធ្វើឲ្យកក្រើកព្រឹត្តិការប្រគំតន្រ្តី Smart Mega Concert ដែលធ្វើឡើងនៅរាត្រីថ្ងៃទី០៩ខែធ្នូនេះនៅកោះពេជ្រ ក្រោមអ្នកចូលរួមទស្សនាផ្ទាល់រាប់ម៉ឺននាក់។
សំឡេងហ៊ោកញ្ជ្រៀវបន្លឺជាប់ឥតដាច់ចេញពីព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ចាប់ តាំងម៉ោង៧រហូតដល់ម៉ោងជាង១០យប់ ដោយសារតែមានការសម្ដែងពិសេសពីតារាចម្រៀងកូរ៉េល្បីឈ្មោះកញ្ញា CL ជាមួយនឹងវត្តមាន តារាចម្រៀង Original Song ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាជាច្រើនរូប។ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃ និងជូនជាកាដូសម្រាប់អ្នកគាំទ្រជាទីស្រឡាញ់លើកដំបូងនៃការច្រៀងផ្ទាល់នៅកម្ពុជា CL បានលើកយកបទចម្រៀងជាច្រើនបទមកបកស្រាយ ជាមួយនឹងការរាំយ៉ាងរស់រវើក ក្រោមសំឡេងហ៊ោកញ្ជ្រៀវពីក្រុមអ្នកគាំទ្រនៅកម្ពុជា។
កញ្ញា CL បាននិយាយថានាងពិតជារំភើបគ្រាដែលមកច្រៀងលើកដំបូងនៅកម្ពុជា ហើយកម្ពុជាពិតជាស្រស់ស្អាត។ បទចម្រៀងដែលនាងច្រៀងហើយក្រុមយុវជនទៅទស្សនាហើយអាច្រៀងតាមបានមានដូចជាបទ” The Baddest Female” , បទ”Doctor Pepper”បទ” MTBD” បទ” Hello Bitches” បទ” I am the Best” ជាដើម។
គួរបញ្ជាក់ដែរថា ក្រៅពីតារាចម្រៀងលំដាប់កំពូលនៅប្រទេសកូរ៉េ ក៏មានវត្តមានតារាចម្រៀងកម្ពុជាជាច្រើនរូបបានបង្ហើបទចម្រៀងដ៏គួរឲ្យចាប់អារម្មណ៍ក្រោមសំឡេងហ៊ោកញ្ជ្រៀវកងរំពងដែរ។តារាចម្រៀងទាំងនោះមានដូចជា អ្នកនាងអេដា កញ្ញា Nikki Nikki លោក ថេណា លោក ប្រុសឡា ក្រុមតន្រ្តី SmallWorld SmallBand ក្រុម Mustache P-Sand Pipo Chhouk YT ក្រុមរាំ ជាដើម៕
ដោយ៖ វឌ្ឍនា
![](http://nkdnews.com/wp-content/uploads/2017/12/F3420C8A-2D8C-483A-A787-578A1F06CAF3.jpeg)