បុកតកន្ទុយគ្នារួចកិនស្លាប់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងអាណោចស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍បុកតកន្ទុយគ្នារួចកិននៅស្រុកក្រគរ។

ហេតុការណ៍ដ៍រន្ធត់ខាងលើបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិកសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧២.១៧៣ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ស្រ្តីរងគ្រោះ(ស្លាប់) នៅក្រោមកង់រថយន្តឈ្មោះ វណ្ណ ជិន អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ជនរងគ្រោះធ្វើចរាចរណ៍ក្នុងទិសដៅពីលិចទៅឆ្ពោះទិសខាងកើត ដោយម៉ូតូ ១គ្រឿងម៉ាក គុប ចង្គៀងមូល សេ៥០ ពណ៏សំបកឥឡឹក គ្មានស្លាកលេខ លុះទៅដល់កន្លែងកើតហេតុបានប៉ះជាមួយគោយន្តកន្រ្តៃខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យដួលម៉ូតូស្របគ្នានោះស្រាប់តែមានរថយន្តធុនធំ ១គ្រឿង បើកមកពីក្រោយបានបុកគោយន្តកន្រ្តៃរួចជ្រុលទៅកិនស្រ្តីរងគ្រោះជាប់ក្រោមកង់រថយន្តស្លាប់ភ្លាមៗ។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា រថយន្តម៉ាក ហុីយ៉ាន់ដាយ ចង្កូតឆ្វេង ពណ៏ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3A 9767 ប្រភេទធុនធំសុីទែន អ្នកបើកបរគោយន្តកន្រ្តៃ និងរថយន្តឃើញហេតុ ការណ៍បែបនេះរត់គេចខ្លួន។

លោក អធិការនគរបាលស្រុកក្រគរបន្តទៀតថា ហេតុការណ៍ខាងលើអាចបង្កឡើងដោយគោយន្តកន្រ្តៃព្រោះគេឃើញកំពុងធ្វើដំណើរ ស្រាប់តែងាករេទៅខាងឆ្វេងទើបម៉ូតូបើកមកប៉ះក៍ដួលបង្កការគ្រោះថ្នាក់តែម្តង ករណីនេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ស្រី និងខូចខាតម៉ូតូ គោយន្តកន្រ្តៃ និងរថយន្ត សរុបចំនួន ០៣គ្រឿង មន្រ្តីនគរបាលជំនាញចរាចរណ៍ផ្លូវគោកបានយកទៅរក្សាទុក រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីនៃច្បាប់ ចំណែកសាក់សពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print