ជនជាតិអាមេរិកកាំងម្នាក់ស្រវឹងស្រានាំស្រីខារ៉ាអូខេទៅដេកផ្ទះសំណាក់នាងមិនព្រមឈ្លោះគ្នាផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិអាមេរិតកាំងម្នាក់បាននាំងស្រីខារាអូខេដើរលេងរួចផឹកស្រាស្រវឹងស្រឿងៗនាំនាងទៅដេកផ្ទះសំណាក់មិនព្រមឈ្លោះប្រកែកគ្នាផ្អើលសមត្ថកិច្ចទាំងយប់កាលពីវេលាម៉ោង២នឹង៣០នាទីព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវ្កលេខកា៥ចំណុចមុខផ្ទះគ្មានលេខភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះមានឈ្មោះអូនសុជាអាយុ២៤ឆ្នាំមានមុខរបរជាស្រីបំរើខារាអូខេនិងស្នាក់បន្ទប់ជួលកើតហេតុមានស្រុកកំណើតនៅភូមិកោះកណ្ដាល ឃុំទាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ចំណែកឯជនបង្កនោះមានឈ្មោះAlT BaHyOussEFភេទប្រុសអាយុ៣៨ឆ្នាំជាជនជាតិអាមេរិតកាំងស្នាក់នៅកើតហេតុខាងលើ។

ស្ត្រីរងគ្រោះបានឲ្យដឹងថានៅមុនកើតហេតុនៅវេលាម៉ោងប្រហែល១២យប់បុរសជនជាតិអាមេរិកកាំងខាងលើបាននាំនាងនិងមិត្តភ័ក្កស្រីរបស់នាង២នាក់ទៀតទៅដើរលេងជាមួយគ្នានៅម្តុំម៉ាត់ទន្លេហើយបាននាំគ្នាផឹកស្របៀរអស់ចំនួន៤ម៉ឺនរៀលរាងស្រវឹងស្រឿងៗបន្ទាប់មកមិត្តភ័ក្កស្រីទាំង២នាក់បានសុំត្រឡប់ទៅផ្ទះមុនបាត់អស់នៅតែរូបគេតែ២នាក់។

ស្ត្រីរងគ្រោះបានបន្តឲ្យដឹងថាក្រោយពីមិត្តភ័ក្ក​ចេញទៅផ្ទះបាត់អស់ស្រាប់តែបុរសនោះបានលួងលោមនាងទៅដេកនៅផ្ទះសំណាក់តែនាងមិនព្រមទៅហើយរូបនាងក៏បានហៅម៉ូតូឌុបជិះត្រឡប់មកស្នាកនៅវិញហើយបុរនោះក៏បានជិះម៉ូតូឌុបមួយគ្រឿងផ្សេងទៀតមកតាមក្រោយខណៈពេលមកដល់ចំណុចកើតហេតុខាងលើបុរសនោះបានតាមរករឿងនាងមិនឲ្យចូលដេកក្នុងបន្ទប់ជួលព្រមទាំងចោទថានាងបានលួចលុយរូបគេអស់៥០ដុល្លារហើយបានដេញវាយនាងបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំស្រ្តីរងគ្រោះនឹងបុរសបង្កទៅប៉ុស្តិ៍នគរបាលសង្កែ១ដើម្បីសាកសួរបន្ទាប់មកស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹងទាមទាសំណងជំងឺចិត្តចំនួន១០០ដុល្លារ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print