ការប្រជែងតម្លៃជាមួយក្រុមហ៊ុនអាកាសចរណ៍ តម្លៃថោក រួមជាមួយការវាយប្រហារភេរវកម្មកើនឡើង នៅតំបន់អឺរ៉ុបបានធ្វើឲ្យមហាសេដ្ឋី អាកាសចរណ៍ ជាច្រើនត្រូវក្ស័យធន ដួលរលំនៅក្នុងឆ្នាំ២០១៧នេះ។
កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៧ ក្រុមហ៊ុនអាកាសចរណ៍ធំទីពីររបស់អាល្លឺម៉ង់ Air Berlin បានដាក់លិខិតសុំ ក្ស័យធន ក្រោយមួយរយៈពេល យ៉ាងយូររកសុីខាតរហូត ហើយអ្នកចូលភាគហ៊ុនដូចជាក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ប្រកាសឈប់ផ្តល់ហិរញ្ញវត្ថុបន្តទៀត។
រយៈពេល២ឆ្នាំកន្លងមកក្រុមហ៊ុនអាកាសចរណ៍ Air Berlinរកសុី ខាតរហូតដល់ទៅ១,២ពាន់លានអឺរ៉ូ ហើយបន្តសកម្មភាពអាជីវកម្មដោយសារតែមានហិរញ្ញវត្ថុពីក្រុមហ៊ុន Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅតំបន់ឈូងសមុទ្រ ដោយគ្រប់គ្រងភាគហ៊ុនរហូតដល់២៩ភាគរយរបស់ក្រុមហ៊ុន Air Berlin ។ ក្រុមហ៊ុនដៃគូបង្ហាញការខកចិត្តយ៉ាងខ្លាំង ជាមួយនិង យុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ធំទីពីររបស់អឺរ៉ុប។
ក្រោយពេលក្រុមហ៊ុន Air Berlin ប្រកាសក្ស័យធន រដ្ឋាភិបាលអាល្លឺម៉ង់ ចាំបាច់ត្រូវតែផ្តល់ជំនួយដល់ក្រុមហ៊ុននេះនៅទឹកប្រាក់ប្រមាណ១៧៥លានដុល្លារដើម្បីឲ្យក្រុមហ៊ុនដំណើរការ ក្នុងរយៈពេល ៣ខែ បន្តទៀត ហើយអ្នកដំណើរ ដែលបានកក់សំបុត្រមិនរងផលប៉ះពាល់ និងធានាដល់ការងារបស់ បុគ្គលិក៧២០០នាក់ របស់ក្រុមហ៊ុននេះ។
កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនអាកាសចរណ៍ Air Berlin បានកាត់បន្ថយក្រុមហោះហើរ នៅសល់តែយន្តដំណើរការ៧៥គ្រឿងប៉ុណ្ណោះនិង រំសាយបុគ្គលិក១២០០នាក់ទៀតផង ដើម្បីកាត់បន្ថយការចំណាយ។ ប៉ុន្តែក្រុមហ៊ុននៅតែមិនរីកចំរើន បន្តខាត់ជារៀងរហូត។
ការសម្រេចឈប់ផ្តល់ប្រាក់របស់ក្រុមហ៊ុន Etihad Airway បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ Berline ធ្លាក់ក្នុងសភាពក្ស័យធន មិនអាចដំណើរការទៀតឡើយ។ កាលពីពេលដំបូង ក្រុហ៊ុនហ៊ុនខាងលើ មានយន្តហោះដឹកអ្នកដំណើររហូតដល់ទៅ១៥០គ្រឿង និងបុគ្គលិកដល់ទៅ១មុឺននាក់នៅជុំវិញពិភពលោក ។ ប៉ុន្តែក្រោយមក ក្រុមហ៊ុនខាងលើ មិនអាចប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍តម្លៃថោកនោះឡើយ។
មហាសេដ្ឋីអាកាសចរណ៍ផ្សេងទៀត ក៏បានក្ស័យធន នៅក្នុងឆ្នាំ២០១៧នេះដែរ គឺក្រុមហ៊ុនអាកាសចរណ៍ អីតាលី Alitalia ។ ក្រោយរយៈពេលជាច្រើនទស្សនាវដ្តី រកសុី រីកចំរើន ក្រុមហ៊ុនអាកាសចរណ៍ខាងលើ ក៏បានប្រកាសក្ស័យធន កាលពីខែឧសភាឆ្នាំ២០១៧។ នេះជាលើកទីពីរហើយដែលក្រុមហ៊ុនបានប្រកាសក្ស័យធន ។
ក្រុមហ៊ុនអាកាសចរណ៍ Alitalia ជាក្រុមហុនធំបំផុតនៅអឺរ៉ុប ជាច្រើនឆ្នាំកន្លងមក ក្រុមហ៊ុនត្រូវប្រជែងជាមួយក្រុមហ៊ុន តម្លៃថោក ដូចជាក្រុមហ៊ុន Ryanair និងeasyjet ។ កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនទទួលបានការជំនួយពីរដ្ឋាភិបាលប្រមាណ៧ពាន់លានដុល្លារ ប៉ុន្តែមិនអាច បន្តបានឡើយ ដោយប្រជែងមិនឈ្នះក្រុមហ៊ុនតម្លៃថោក។
ដើរតាមផ្លូវ មហាសេដ្ឋីអាកាសចរណ៍ អឺរ៉ុប ទាំងពីរខាងលើ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស Monarch Airlines កាលពីខែតុលាកន្លងមក ក៏បានប្រកាសក្ស័យធន ជាផ្លូវការ ដោយសារតែមិនអាចប្រជែង តម្លៃជាមួយក្រុមហ៊ុនផ្សេងទៀត មានតម្លៃសបុត្រទាបជាង។ការប្រកាសក្ស័យធន បានធ្វើឲ្យអ្នកដំណើរ ជាង១សែននាក់ជាប់គាំងនៅបរទេស និងប៉ះពាល់ដល់អ្នកដំណើរដែលបានកក់សំបុត្រ ជាង៧៥០ពាន់នាក់ ទៀតផង។ នេះជាការក្ស័យធនទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
ការវាយប្រហារភេរវកម្ម ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក ជាច្រើនបានលេចឡើង ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ធំៗនៅលើពិភពលោក ប្រឈមនិង ការបាត់បង់អតិថជនជាបន្តបន្ទាប់ ឈានដល់ការក្ស័យធន បើមិនមានវិធានការទប់ស្កាត់ទេនោះ៕
ដោយ៖ មែវ សាធី