ពេលនេះអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅម្តុំផ្សារទឹកថ្លា បង្កឲ្យភ្ញាក់ផ្អើលប្រជាជនយ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះល្វែង១ខ្នង និងរថយន្ត១គ្រឿង ត្រូវបានអគ្គិភ័យកំពុងលេបត្របាក់ បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោ សន្ធៅនៅមុននេះបន្តិច នារសៀលម៉ោង២និង៤០នាទី ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិ-សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អគ្គិភ័យនេះ មិនទាន់ដឹងអំពីមូលហេតុបង្កឡើងដោយអ្វីនៅឡើយទេ ខណៈអាជ្ញាធរ និងសមត្ថកិច្ច រួមទាំងប្រជាពល រដ្ឋនៅទីនោះកំពុងជួយអន្តរាគមន៍ ។ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងកើតហេតុ ជួយពន្លត់ និងមួយចំនួនទៀតធ្វើដំណើរមកបន្តបន្ទាប់ ៕ សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print