ខេត្តកណ្តាល ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌និងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលជ្រៃលាស់ កាលពីថ្ងៃទី ១១ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី បានធ្វើការឃាត់ខ្លួនឈ្មោះ រឿន ឌឿនហៅរឿន បូរី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅចំណុចភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ដកណ្ដាល។
ការចាប់ខ្លួនជនត្រូវចោទខាងលើ ធ្វើឡើងតាមដីកាលេខ២០១ដកបចខ ចុះថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ២០១៧របស់លោកទី សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្ដាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៧ នៅ ចំណុច ភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ដកណ្ដាល ។
បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ
...