បើកបរមិនប្រកាន់ស្តាំ​ បង្កឱ្យខ្លួនឯងជួបគ្រោះថ្នាក់ចរាចរណ៍​របួសបាក់ជើង

ចែករំលែក៖

ខេត្ដកណ្ដាល​ ៖​ ការបើកបរមិនប្រកាន់ស្តាំ​ បានបង្កជាគ្រោះ​ ថ្នាក់ចរាចរណ៍​ រវាងរថយន្ត​ និងម៉ូតូ​បណ្តាល​ឱ្យ​របួស​ធ្ងន់ម្នាក់​ លើផ្លូវជាតិ២ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី​វេលាម៉ោង​២​ថ្ងៃទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ បានបង្ក​ ឱ្យ​អ្នកបើកម៉ូតូ​ឈ្មោះ សៀន ដារ័ត្ន ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល​ រងបួសធ្ងន់បាក់ជើង​។

ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ថា​ ម៉ូតូម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AN-4333​។​ ចំណែក​រថយន្តម៉ាក
TAGOMA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AA-8644

ប្រភពព័ត៌មាន​បន្តឱ្យដឹងថា​ រថយន្តនិងម៉ូតូបើកក្នុងគោលដៅ​ ផ្លូវខាងលើ​ ដោយម៉ូតូបើកមិនប្រុងប្រយ័ត្ន​ ថែមទាំងមិនប្រកាន់ស្តាំទៀត​ ធ្វើដំណើរក្នុងទិស​ដៅពីជើងទៅត្បូង​ រីឯ​រថយន្តបើកក្នុងទិសដៅពីត្បូងទៅជើង​ បាន​បុក​គ្នា​យ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូ​របួស​បាក់ជើង​។

ក្រោយកើតហេតុនេះភ្លាម​ កម្លាំងនគរបាលនៃអធិការដ្ឋាន​ក្រុងតាខ្មៅ​បានដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យជ័យជំនះ។​ ករណីនេះ​សមត្ថកិច្ច​ជំនាញ​បានអះអាងថា​ មូល​ហេតុ​គឺមកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំ​ ទើបបង្កឱ្យ​មានគ្រោះ​ ថ្នាក់ចរាចរណ៍​យ៉ាងដូច្នេះ​ ។

បច្ចុប្បន្ន​មធ្យោបាយ​ធ្វើដំណើរទាំងពីរគ្រឿង​ ត្រូវបានយក​មក​រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដើម្បីដោះស្រាយ​ តាមច្បា​ប់​ ៕​ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print