ខេត្តរតនគិរី ៖ ស្ត្រីម្នាក់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិៈម៉ូតូប្រភេទកែច្នៃក្នុងល្បឿនលឿន ជ្រុលចង្កូតធ្លាក់ប្រឡាយកាលពីវេលាម៉ោង១ និង១៥នាទី ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅភូមិកាណាតធំ ឃុំតាឡាវ ស្រុកអណ្តូងមាស។
មន្ត្រីចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកអណ្តូងមាសបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ផាន់ ស្រីកាអាយុ២៣ឆ្នាំជនជាតិខ្មែរជិះម៉ូតូកែច្នៃអត់ស្លាកលេខ ម្នាក់ឯង ។
លោកបន្តថានារីរងគ្រោះគឺជិះម៉ូតូលឿនក៏ជ្រុលចង្កូតធ្លាក់ប្រឡាយបណ្តាលឲ្យម៉ូតូសង្កត់ពីលើស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ហៅប្តីនារីរគ្រោះមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី
...