ខេត្តរតនគិរី ៖ ជនជាតិវៀតណាម៤នាក់លួចចូលកាប់ឈើដោយខុសច្បាប់នៅក្បែរតំបន់កន្ទុយនាគខេត្តរតនគិរី ត្រូវបានក្រុមមន្រ្តីក្រសួងបរិស្ថាន ចុះប្រតិបត្តិការទៅតំបន់នោះប្រទះឃើញ និងធ្វើការឃាត់ខ្លួនបានភ្លាមៗនៅចំណុចបង្គោលសីមាលេខ១០ ហើយបញ្ជូនមកមន្ទីរបរិស្ថានខេត្ត។
មន្រ្តីបរិស្ថានបានឲ្យដឹងថា ជនជាតិវៀតណាមទាំង៤នាក់ដែលឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ថាជនជាតិវៀតណាមទាំង៤នាក់នោះ
ទី១៖ឈ្មោះដនង៉ុកតនអាយុ២៤ឆ្នាំ , ទី២៖ ឈ្មោះ ង៉ូ វ៉ាន់ង៉ុក អាយុ៥៨ឆ្នាំ ទី៣៖ ឈ្មោះ ដាម ឌឹកជុង អាយុ២៥ឆ្នាំ (អ្នកទាំង៣មានទីលំនៅខេត្តកន្ទូម) និងទី៤៖ ឈ្មោះ ចិន ង៉ុកវឹង អាយុ២២ឆ្នាំមានទីលំនៅខេត្តយ៉ាឡាយ។
មន្រ្តីបរិស្ថានរូបនោះបន្តថាក្នុងពេលប្រទះឃើញនិងឃាត់ខ្លួននាំជនជាតិវៀតណាម៤នាក់មកនេាះក៏មានភ្ជាប់ជាមួយនៅមធ្យោបាយកាប់និងដឹកជញ្ជូនឈើមួយចំនួនដែតែសារស្ថានភាពផ្លូវលំបាកពេកទើបមិនអាចរឹបអូសយកមកខេត្តបានក៏ត្រូវដុតកម្ទេចចោលនៅកន្លែងនោះតែម្តង ។
តាមប្រភពថាមុននិងកម្លាំងក្រសួងបរិស្ថានចុះទៅដល់និងឃាត់ខ្លួនបានជនជាតិវៀតណាម៤នាក់នោះក៏មានខាង មន្រ្តីបរិស្ថានខេត្តចុះទៅតំបន់នោះដែរប៉ុន្តែមិនប្រះទះឃើញទេ។ រហូតមកដល់ព្រឹកថ្ងៃទី១២ខែធ្នូនេះជនជាតិវៀត ណាមទាំង៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅមន្ទីរបរិស្ថានខេត្តរតនគិរីនៅឡើយមិនទាន់បញ្ជូនឱ្យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីនិងបន្តនិតិវិធីទៅសាលាដំបូងនៅឡើយទេ៕ សហការី