ខេត្តរតនគិរី ÷ ជនសង្ស័យ៣នាក់ ត្រូវបានកងរាជអាវុធហត្ថក្រុងបានលុងឃាត់ខ្លួនបញ្ជូទៅសាលាដំបូងខេត្តករណីប្រើប្រាស់ និងជួញដូរសារធាតុញៀន។
កម្លាំងកងរាជអាវុធហត្ថក្រុងបានលុងដឹកនាំដោយលោកវរសេនីយទោ ហៃ វណ្ណារ៉ា មេបញ្ជាការ និងមានការសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្រ្កាបជាក់ស្តែងករណី ប្រើប្រាស់ និង ជួញដូរសារធាតុញៀនមួយកន្លែងនៅចំណុចភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀក ក្រុងបានលុងនៅ វេលាម៉ោង៣រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ។
លោកវរសេនីយ៏ទោ ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង បានអោយដឹងថាក្នុងការបង្រ្កាបជាក់ស្ដែងនេះកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ទី១ឈ្មោះ ខន ខ្លឹង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិតាអង ស្រុកកូនមុំ ។
ទី២ឈ្មោះ សុខ ផារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់ភូមិ សង្កាត់ កើតហេតុ និងទី៣ ឈ្មោះ ណាង ជា ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរមុខរបរបិទស្គត់ម៉ូតូ រស់នៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ។
លោកបានបន្តទៀតថាវត្ថុតាងដកហូតបានពីជនសង្ស័យរួមមាន ទូរស័ព្ទដៃ ០៣គ្រឿងម្ស៉ៅក្រាមសថ្លា០៦កញ្ចប់ស្មើនិង៦.១៩ក្រាមម៉ូតូ០២គ្រឿងជញ្ជឹងថ្លឹងមួយលុយ៥០០០៛ និងសំភារៈសេពគ្រឿងញៀនមួយចំនួន ទៀត។
ជនស្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
សហការី