អាធំបុកគូថអាតូច រួចរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋនៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាលៈ ផ្ទះឈើ១ខ្នងនិងរោងលក់ចាប់ហួយ១កន្លែងបានរងនូវការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចររថ​យន្ត​ដឹកទំនិញធន់ធំបុកគូថរថយន្តដឹកធុងកៅស៊ូសម្រាប់ធ្វើផ្លូវបណ្តាលអោយរថយន្តធន់តូចរេចង្កូតទៅបុកបង្គោលភ្លើងចំណែករថយន្តធន់ធំរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ សំណាងល្អម្ចាស់ផ្ទះដែលកំពុងលង់លក់ក្នុងដំណេកមិនមានគ្រោះថ្នាក់ឡើយ ។

ករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកទំនិញធន់ធំនេះបានកើតឡើងនៅវេលាម៉ោង៥,៣០នាទីព្រឹកថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១_២២ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយ ជាប្រភេទយីឌុបដឹកទំនិញពេញ ពាក់ស្លាកលេខ ភ្នំពេញ 3E-0168 អ្នកបើកបររត់គេចខ្លួនបាត់ ។ ចំណែករថយន្ត១គ្រឿងទៀតម៉ាក ហ៉ីយ៉ាន់ដាយ ពណ៍ស ជាប្រភេទរថយន្តដឹកធុងកៅស៊ូសម្រាប់ធ្វើផ្លូវ ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលគ្រោះថ្នាក់រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីអ្នកលឿងទៅភ្នំពេញ មកដល់ចំនុចកើតហេតុ រថយន្តដឹកទំនិញធន់ធំដែលបើកពីក្រោយបានបើកប្រជែងរថយន្តធន់តូច គ្រានោះស្រាប់តែមានរថយន្ត១គ្រឿងទៀតបើកមកពីមុខទិសដៅផ្ទុយគ្នា ។

ដោយជួបឧបសគ្គនៅពីមុខរថយន្តដឹកទំនិញធន់ធំបានបើកគេចចូលមកស្តាំដៃបណ្តាលអោយបុកគូថរថយន្តធន់តូចពីក្រោយ ហើយរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋនិងរោងលក់ដូរ ដោយឡែករថយន្តធន់តូចរេចង្កូតទៅបុកបង្គោលភ្លើង ។ បន្ទាប់ពីកើតហេតុភាគីខាងរថយន្តដឹកទំនិញធន់ធំដែលបង្កហេតុបានចេញសំណងទាំងអស់ដល់ភាគីរងគ្រោះដើម្បីបញ្ចប់បញ្ហា ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print