សមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លូនជនសង្ស័យ៤នាក់ ចាប់យកថ្នាំញៀន២កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាធ្វើការឃាត់ខ្លួនក្រោយពីឆែកឆេរកឃើញថ្នាំញៀនចំនួនពីរកញ្ចប់តូច។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០១និង៣៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុជិតស្តុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ដោយកម្លាំងកំពុងតែធ្វើការជិះល្បាតដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យមួយក្រុមកំពុងប្រមូលផ្ដុំគ្នាដោយមានការសង្ស័យក៏ធ្វើការឆែកឆេទើបរកឃើញថ្នាំ​ញៀនចំនួនពីរកញ្ចប់តូចដែលជនសង្ស័យបោះចោលនៅក្បែរខ្លួន។

ក្រោយពីឆែករកឃើញថ្នាំញៀនសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់យកទៅសួរនាំនិងកសាងសុំណុំរឿងចាត់ការតាមនិតិវិធី៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print