ប្រធានាធិបតីអាមេរិកចុះហត្ថលេខា លើច្បាប់មូលនិធិការពារជាតិ មានទឹកប្រាក់ ៧០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ​២០១៨

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាលត្រាំ​បានចុះហត្ថលេខាលើច្បាប់ ចំណាយសម្រាប់ការពារជាតិ នៅឆ្នាំ​២០១៨ ដែលមានទឹកប្រាក់រហូតដល់ទៅ​៧០០ពាន់លានដុល្លារ ។ជាមួយនឹងទឹកប្រាក់យ៉ាងច្រើននោះអាមេរិក និងបង្កើនសមត្ថភាពយោធា អាវុធ ឲ្យខ្លាំងជាងគេបំផុតនៅលើពិភពលោក។
សារព័ត​AFP ​បានផ្សាយថា៖ ច្បាប់ខាងលើ នឹងផ្តល់ប្រាក់រហូតដល់ទៅ​៧០០ពាន់លានដុល្លារ​សម្រាប់ចំណាយរបស់ក្រសួងការពារជាតិនៅឆ្នាំ​២០១៨ ។ ប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសនៅសេតវិមានថា ការអនុម័តច្បាប់ខាងលើ គឺជាការចាប់ផ្តើម ពង្រឹងកម្លាំងយោធាអាមេរិក កាន់តែខ្លាំងឡើង ដែលប្រទេសផ្សេងទៀតមិនអាចដើរទាន់ឡើយ។

ជាមួយនិងប្រាក់ចំណាយយ៉ាងច្រើននោះ មន្ទីរបញ្ចកោណអាមេរិក និងទិញយន្តហោះចម្បាំង ទំនើបៗបន្ថែមទៀត ដូចជា យន្តហោះ F-35 ,នាវាមុជទឹកដើរដោយថាមពលបរមាណូ​ ,រថក្រោះ​ M1 Abrams ​និង អភិវឌ្ឍន៍ប្រព័ន្ធកាំជ្រួចមីស៊ីលការពារ ឲ្យកាន់តែទំនើប ។

ការបង្កើនប្រាកចំណាយ​សម្រាប់ការពារជាតិ បន្ថែម ៧០ពាន់លានដុល្លារ បើប្រៀបធៀបនិងឆ្នាំ​២០១៧ បានជ័យដល់កម្លាំងទាហានអាមេរិក បន្តរក្សានិងពង្រីកទីតាំងយោធា ជាង ២០០កន្លែងនៅជុំវិញពិភពលោក ។ ជាមួយគ្នានោះអាមេរិក បានធានាដល់ការដំណើរការ នៅក្នុងសង្គ្រាម នៅប្រទេសអាហ្វហ្គានិស្ថាន អីរ៉ាក់និងស៊ីរី។

ជាមួយនិងប្រាក់ចំណាយរហូតដល់ទៅ ​៧០០ពាន់លានដុល្លារ សម្រាប់ការពារជាតិ ប្រាក់ចំណាយច្រើនជាង ប្រទេស មហាអំណាចយោធាផ្សេងទៀតរហូតដល់ទៅ ៨បូកបញ្ចូលគ្នា ក្នុងនោះមានទាំងរុស្ស៊ី និងចិន​ជាដើម។

កន្លងមកច្បាប់ស្តីពីមូលនិធិឆ្នាំ​២០១៨ ត្រូវបានព្រឹទ្ធសភាអាមេរិក អនុម័តដោយមានសម្លេងគាំទ្រខ្ពស់ គឹ​៣៥៦សម្លេងគាំទ្រ​និង ៧០សម្លេងប្រឆាំង ។ ប៉ុន្តែព្រឹទ្ធសភាអាមេរិក មិនបានបញ្ចាក់ថា​មូលនិធិខាងលើ និងត្រូវយកមកពីណានោះឡើយ។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក ដូណាលត្រាំនិងប្រកាសពីយុទ្ធសាស្ត្រ សន្តិសុខថ្មីនៅសប្តាហ៍ក្រោយ​។ នៅក្នុងគម្រោងសន្តិសុខថ្មី អាមេរិក ផ្តោតទៅលើការការពារសន្តិសុខផ្ទៃក្នុង អាមេរិក។ ក្រៅពីនេះអាមេរិក និង បញ្ចាក់ពីការគំរាមកំហែងរបស់ប្រទេស​មួយចំនួនដល់សន្តិសុខ និងផលប្រយោជនរបស់អាមេរិក ក្នុងនោះមាន រុស្ស៊ី អីរ៉ង ចិន និងកូរ៉េខាងជើង ព្រមទាំងក្រុមភេរវកម្មនានានៅជុំវិញពិភពលោក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print