ផ្ទុះស្ថានីយ៍ឧស្ម័នហ្គាស់​នៅអូទ្រីស ស្លាប់និងរបួស​ជិត​២០នាក់

ចែករំលែក៖

នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ១២ខែធ្នូ​(ម៉ោងក្នុងតំបន់)​​មានហេតុការណ៍ផ្ទុះ ស្ថានីយ៍ផ្ទុកឧស្ម័នហ្គាស​ធ្វើឲ្យគក្រើកតំបន់​ Baumgarten ​ភាគខាងកើតរដ្ឋធានី​ Vienna ប្រទេសអូទ្រីស បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង​១៨នាក់រងរបួស។ ហេតុការផ្ទុះខាងលើ ធ្វើឲ្យ បំពង់បង្ហូរឧស្ម័នហ្គាស នៅសមុទ្រភាគខាងជើង ត្រូវផ្អាក ដោយមានសញ្ញាប្រេះ បំពងបង្ហូរ។
ប៉ូលិសអូទ្រីសបានបញ្ចាក់ថា៖ ការផ្ទុះបណ្តាលឲ្យមានការឆាប់ឆេះយ៉ាងខ្លាំង ពិបាកក្នុងការគ្រប់គ្រង ។ ក្រុមជួយសង្គ្រោះ រថយន្ត ពន្លិតអគ្គិភ័យ និងឧទ្ទម្ភាគច័ក្របានបញ្ចូនទៅកាន់កន្លែងកើតហេតុ ។ ជាមួយនិងការខិតខំ ក្រុមពន្លិតអគ្គិភ័យក៏បានគ្រប់គ្រងស្ថានភាព ឡើងវិញ។
ហេតុការផ្ទុះខាងលើ បានប៉ះពាល់យ៉ាងខ្លាំង ដល់ទីផ្សា ឧស្ម័នហ្គាស នៅអឺរ៉ុប ដោយសារតែប៉ះពាល់ដល់ប្រភព ផ្គត់ផ្គងយ៉ាងសំខាន់នៅក្នុងតំបន់ទាំងមូល​ ក្នុងពេលដែលពលរដ្ឋ ត្រូវការថាមពលឧស្ម័ន ដើម្បីដុតកម្តៅ​នៅរដូវរងា ។
តម្លៃឧស្ម័នហ្គាសនិង​អគ្គិសនីកើនឡើងនៅអឺរ៉ុប ចំណែក តម្លៃប្រែងសាំងក៏កើនឡើងដូចគ្នា ជាលើកដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ​២០១៥។ នៅក្នុងប្រទេសអង់គ្លេសកំពុងតែរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែបំពងបង្ហូរឧស្ម័ន ប្រេះស្រាំ ត្រូវផ្អាក់ដំណើរការ​ ធ្វើឲ្យតម្លៃកើនឡើងខ្ពស់បំផុត។
លោក​ Arne Bergvik ​អ្នកឯកទេសវិភាគ​របស់ក្រុមហ៊ុន អគ្គិសនី​ស៊ុយអែត បានបញ្ចាក់ថា ​«នេះជាពេលវេលាអាក្រក់បំផុត សម្រាប់អឺរ៉ុប ក្រោយហេតុការផ្ទុះកើតឡើងនៅ ទីតាំងធំបំផុតរបស់អឺរ៉ុប ។ ឧស្ម័នហ្គាស មានសារៈសំខាន់យ៉ាងខ្លាំងនៅដូវរងា​នេះ ហើយការផ្ទុះធ្វើឲ្យផ្លាសប្តូរ​ចំនួនឧស្ម័នស្តុបទុក ហើយប្រសិនបើអាកាសធាតុ ត្រជាក់ជាងនេះនោះ​ឧស្ម័នហ្គាសនៅក្នុងស្តុប​ត្រូវអស់​ តម្លៃអគ្គិសនីក៏កើនឡើង។
បច្ចុប្បន្ន ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបកំពុងប្រឈម នៅព្រិលធ្លាក់យ៉ាងក្រាស ក្នុងនោះមានប្រទេសអង់គ្លេសជាដើម ។ ចរាចណ៍ ទាំងផ្លូវគោកនិងផ្លូវអាកាសត្រូវជាប់គាំ ដោយសារតែមានព្រិលធ្លាក់កម្រាសដល់ទៅ ៣០សង់ទីម៉ែត្រ ៕

...

ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print