សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងសន្និបាត ស្តីពីការពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសលើកទី២

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានធ្វើសន្និ បាតស្តីពីការពង្រឹងការងារប៉ុស្តិ៍នគរបាល រដ្ឋបាលទូទាំងប្រទេសលើកទី២ នៅព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រក្រោមអធិបតីភាពសម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដោយមានការចូលរួមពីនាយ ឧត្តម សេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អភិបាលខេត្ត នានាព្រមទាំងមន្ដ្រីនគរបាល មន្ដ្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន មានប្រសាសន៍ថា សន្និបាតស្តីពីការពង្រឹង ការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសលើកទី២ គឺជាការបន្តអនុវត្តស្មារតីសន្និបាត លើកទី១ និងដើម្បីបូកសរុបលទ្ធផលអនុវត្តអនុសាសន៍ដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ដែលបានដាក់ចេញនៅក្នុងសន្និបាតលើកទី១ សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋ បាល ក៏ដូចជាត្រួតពិនិត្យចំពោះស្ថាប័នគ្រប់ថ្នាក់ ក្នុងការដឹកនាំគ្រប់គ្រងកិច្ចការប៉ុស្តិ៍ នគរបាលរដ្ឋបាលរយៈពេល១ឆ្នាំកន្លងមក នេះ សំដៅឃើញចំណុចខ្លាំង និងចំណុច ខ្សោយបញ្ហាប្រឈមនានា និងបទពិសោធន៍ ល្អៗ សម្រាប់លើកកម្ពស់សមត្ថភាព ពង្រឹង សមត្ថភាព និងរកវិធីទាន់ពេលវេលាដើម្បីធ្វើការយ៉ាងណាឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសក្លាយជាកងកម្លាំងរៀបរយ មានវិជ្ជាជីវៈ មានសីលធម៌ គុណធម៌អាច សម្រេចភារកិច្ច ព្រមទាំងទទួលបានការ គាំទ្រ និងជឿជាក់ពីសំណាក់ពលរដ្ឋ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើរ បើទោះជាមានសកម្មភាពញុះញង់ បង្កើត ឲ្យមានកូដកម្ម បាតុកម្មប្រឆាំងពីក្រុម ជ្រុលនិយមក្នុងចេតនាបំពុល បរិយាកាស នយោបាយ និងសន្តិសុខសង្គម ក្តី ក៏បញ្ហា ទាំងនោះ ត្រូវបានដោះស្រាយ ដោយសន្តិ វិធី ដោយទប់ស្កាត់បានននូវអំពើហិង្សា និង បង្រួមទំនាស់មិនឲ្យរីករាលដាលបង្កឲ្យមានចលាចលសង្គមបានឡើយ។

លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍ដែលត្រូវបានកត់សម្គាល់នោះគឺចំណាត់ការខាងផ្លូវច្បាប់របស់រាជរដ្ឋាភិបាលចំពោះជនក្បត់ជាតិ និងការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល ពីបទឃុបឃិតជា ប្រព័ន្ធជាមួយបរទេស ក្នុងឧបាយកលសកម្មភាពធ្វើបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរដ្ឋា ភិបាលស្របច្បាប់នៅកម្ពុជា ខុសពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

ដោយឡែកស្ថានភាពបទល្មើសនាឆ្នាំ ២០១៧ កើនឡើងចំនួន២៨១៧លើក /២៧៨៥លើក កើន៣២លើក ស្មើ១% ក្នុងនេះកំណើនភាគច្រើនបណ្តាលមកពីបទល្មើសមជ្ឈិម (២១៤១លើក/២០៦៩លើក កើន៧២លើក ស្មើ៣%) ។ រីឯបទឧក្រិដ្ឋដែលមានឥទ្ធិពលបង្កភឲ្យភ័យខ្លាចដល់សង្គមបានថយចុះ៤០លើក ស្មើ៦% (៦៧៦លើក/៧១៦លើក)។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ប្រឈមមុខជាមួយ ស្ថានភាពខាងលើ កងកម្លាំងនគរបាលជាតិបានបើកប្រតិបត្តិការបង្ក្រាបបានចំនួន ២៤២៤លើក ចាប់ខ្លួនជនសង្ស័យចំនួន ៣៤០៤នាក់ បង្ក្រាបជាក់ស្តែង ២០៧៥ ករណី មុខសញ្ញា២៨៥២ បង្ក្រាបដោយ ស៊ើបអង្កេត ៣៤៩ករណី មុខសញ្ញា៥៥២ នាក់ និងប្រមូលភស្តុតាង កសាងសំណុំ រឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាម ច្បាប់ជាធរមាន។

នាឱកាសនេះដែរ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ ដោយបង្គាប់ឱ្យមន្រ្តី នគរបាលជាតិនៅតាមមូលដ្ឋាននានាក្នុងប្រទេសកម្ពុជា ចុះជួយផ្សព្វផ្សាយអប់រំ និងពន្យល់ដល់ប្រជាពលរដ្ឋអំពីកំហុសដ៏ធ្ងន់ធ្ងររបស់ កឹម សុខា និងអតីតគណបក្ស សង្គ្រោះជាតិ ដែលនាំឱ្យតុលាការកំពូល កាត់រំលាយ ដោយមិនអាចអត់ឱនឱ្យបាន។

សម្តេចក្រឡាហោម ស ខេង បាន ពន្យល់ថា កន្លងមកក្រោយតុលាការ កាត់ទោសរំលាយ គណបក្សសង្រេ្គោះជាតិ មានសាធារណជន និងប្រជាពលរដ្ឋជា ច្រើនបានយល់ច្បាស់ហើយអំពីកំហុសដ៏ធ្ងន់ធ្ងរបស់គណបក្សប្រឆាំងនេះ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួន ដែលក្នុងនោះក៏មានអ្នកប្រកាន់និន្នាការនយោបាយផង នៅមិនទាន់បានយល់ច្បាស់អំពីអំពើ ក្បត់ជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ របស់ប្រទេសនេះ នៅឡើយទេ។

សម្តេចក្រឡាហោមបានបញ្ជាក់យ៉ាង ដូច្នេះថា ៖ ហេតុនេះសំណូមពរឱ្យមន្រ្តីនគរបាលជាតិ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលមានការងារប្រចាំថ្ងៃ និងផ្ទាល់ជា មួយប្រជាជន ធ្វើការបកស្រាយផ្សព្វផ្សាយ អប់រំ ឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានបាន យល់អំពីកំហុស លោក កឹម សុខា និង គណបក្សសង្រេ្គោះជាតិ ដែលមានទោស ធ្ងន់ធ្ងរ មិនអាចអត់ឱនឱ្យបាន ។ដោយសារ ពួកគេបានឃុបឃិតជាមួយបរទេសធ្វើ សកម្មភាពផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ តាមរយៈការរៀបចំបដិវត្តពណ៌ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលបទ​ល្មើសនេះ មានចែងច្បាស់លាស់នៅក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីគណបក្ស នយោបាយ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងទៀតថា សម្តេចចង់ឲ្យប្ដូរ ឬបន្ថែមឈ្មោះនាយកដ្ឋានកិច្ចការប៉ុស្ដិ៍រដ្ឋបាល ទៅជានាយកដ្ឋានកិច្ចការប៉ុស្ដិ៍រដ្ឋបាល និងប្រជាការពារ ការប្រកាស​ឲ្យចង់ ដូរ ឬបន្ថែមឈ្មោះនាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាលតាមរយៈការបន្ថែមពាក្យប្រជាការ ពារនៅខាងក្រោយ យ៉ាងដូច្នេះ ក៏ព្រោះ សម្តេចក្រឡាហោម បានចាត់ទុកថា ក្រុម ប្រជាការពារនៅតាមភូមិ ជាកម្លាំងដ៏ សំខាន់មួយ ក្នុងការជួយការងារដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ៕  ជ្រោយពេជ្រ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print