សុខ មន្នីរក្សា​ សម្រេចចិត្តធ្វើខួបកំណើតលើកដំបូងក្នុងជីវិតទាំងគ្មានគម្រោង

ចែករំលែក៖

​ភ្នំពេញ៖ ក្រោយជោគជ័យមួយផ្នែកលើវិស័យសិល្បៈ កញ្ញា​ សុខ មន្នី​រក្សា​ បានរៀប​ចំក​ម្មវិធី​ខួប​កំណើតលើ​កដំបូង​ក្នុង​ជិវិតកា​លពីរា​ត្រីថ្ងៃ​ទី១៣​ខែធ្នូ​នេះនៅភោ​ជនីដ្ឋា​ន Tiara។ ទោះបី​ជាមិ​នមា​នគម្រោ​ងទុក​មុខថា​នឹងរៀប​ចំក៏ភ្ញៀវពិសេស​ជិតដិ​ត និងវត្ត​មានតា​រាប្រុ​សស្រី​ល្បីឈ្មោះ​ជាច្រើ​នចូ​លរួម។
​អ្វីដែលកាន់តែពិសេសគឺវត្តមានតារា​ចម្រៀង មាស សុខសោភា ដែល​ជាប​ងស្រីជី​ដូន​មួយ ​សុខ មន្នី​រក្សា បានលេខមុខមុន​អស់​ភ្ញៀវ​ដទៃ ហើ​យជា​បន្តប​ន្ទាប់​គេឃើ​ញមាន​វត្ត​មាន​តារា​សម្តែង​ តារាចម្រៀង​ប្រុសស្រីល្បី​ឈ្មោះ ផលិតករ តន្ត្រីករ ​ជា​​ច្រើនចូ​លរួ​ម។ ​សុខ មន្នីរក្សាបញ្ជា​ក់ថា​ នេះគឺជា​លើ​កដំបូង​ដែល​នាង​រៀប​ចំក​ម្ម​វិធី​ខួប​កំណើត​ដែលមានភ្ញៀ​វចូ​លរួម​ជិត​១​០០​នាក់។ នាង​ថាក​ន្លងទៅនាង​រៀប​ចំត្រឹ​មកា​រទ​ទួល​ទានអា​ហារ​ជួបជុំគ្រួសា​រ មិត្តជិតដិ​តតិ​ចតួ​ចប៉ុណ្ណោះប៉ុ​ន្តែដោយសារ​តែកា​រឲ្យ​យោប​ល់ពីមិ​ត្តភ័ក្កិ​និ​ងចង់ជួប​ជុំគ្នា​ទ្រង់​ទ្រាយ​ធំទើប​ស​ម្រេចចិ​ត្តរៀ​បចំ​បន្ទាន់ៗមិ​នមានគ​ម្រោងទុក​មុនយូ​រ​ថ្ងៃនោះ​ទេ។ នាងថា​ភ្ញៀវ​ភាគ​ច្រើន​អញ្ជើ​ញតា​មទូ​រស័ព្ទ ​ខ្លះតាម​ហ្វេសប៊ុ​ក ​ប៉ុណ្ណោះព្រោះ​នាង​រវល់​នឹងកា​រងារសិ​ល្បៈទាំងកា​រសម្តែ​ង ច្រៀង និង​ពិធី​ការិនី។ នាងថា​កន្លងមកចេះតែអៀ​នខ្មា​សខ្លះ ​រវល់ខ្លះទើ​បមិនបា​នរៀប​ចំប៉ុន្តែឆ្នាំ​នេះចង់​ប្លែកជាង​រាល់​ដង។ នា​ងប​ន្តថា ​គ្មាន​ប្រាថ្នាអ្វី​ក្រៅពី​ចង់ឲ្យ​ក្រុមគ្រួ​សារមា​នសុ​ភមង្គល​ សុខភាពល្អ​ និង​ការងា​រជោគជ័​យនោះ​ទេ។ សម្រាប់ឆ្នាំក្រោយនាងនៅតែទទួលបានការថតភាពយន្តជាថ្មីបន្តបន្ទាប់ច្រើនរហូតនាងគ្មានពេលទំនេរច្រើនហើយសម្រេចចិត្តបដិសេធថតភាពយន្តមួយចំនួនផងដែរ។
​នាងរំពឹងដែរថាកម្មវិធីខួបកំណើតលើកដំបូងរបស់នាងនឹងបង្កើតនូវអនុស្សាវរីយ៍គឺការចងចាំមិនភ្លេចនូវអារម្មណ៍ជិតដិតស្និទ្ធស្នាលគ្នាជារៀងរហូត៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print