ប្រទេសអ៊ិស្លាមទាំងអស់ចេញសេចក្តីប្រកាសទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានីប៉ាឡេស្ទីន

ចែករំលែក៖

អាមេរិក និងប្រទេសអ៊ិស្លាមទាំងអស់នៅលើពិភពលោក ប្រឈមនឹងវិវាទជាទ្រង់ទ្រាយធំ ក្នុងពេលដែលបណ្តាមេដឹកនាំប្រទេស ស្ថិតនៅក្នុងអង្គការសហប្រតិបត្តិការអ៊ិស្លាមចេញសេចក្តីប្រកាសរួម ទទួលស្គាល់តំបន់ហ្ស៊េរុយ​សាឡឹមភាគខាងកើត ជារដ្ឋធានីស្របច្បាប់របស់ប៉ាឡេស្ទីន។ សកម្មភាពខាងលើ គឺជាការវាយបកទៅលើអាមេរិកដែលទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានីអុីស្រាអែល។

សារព័ត៌មានស៊ីអិនអិនបានផ្សាយថា អង្គការសហប្រតិបត្តិការប្រទេសអ៊ិស្លាម OIC រួមមាន៥៧ប្រទេស បានជួបពិភាក្សាគ្នានៅទីក្រុង អិស្តែនប៊ូលប្រទេសទួរគី ដើម្បីពិភាក្សាពីបញ្ហាខាងលើ ក្រោយប្រធានាធិបតីអាមេរិកចេញសេចក្តីសម្រេចទទួលស្គាល់ហ្ស៊េរុយសាឡឹមជារដ្ឋធានីអុីស្រាអែល បង្កឲ្យមានវិវាទយ៉ាងខ្លាំង និងបង្កឲ្យមានការខឹងសម្បាពីប្រទេសអិស្លាម។

ប្រទេស OIC បានសម្រេចថា សកម្មភាពរបស់អាមេរិក គឺគ្មានតម្លៃ និងគ្មានប្រសិទ្ធិភាព។ ការប្រកាសរបស់លោក ត្រាំ គឺជាការប្រកាសដ៏គ្រោះថ្នាក់បំផុត និងធ្វើឲ្យដំណើរការស្វែងរកសន្តិភាពរវាងអុីស្រាអែល នឹងប៉ាឡេស្ទីនត្រូវបញ្ចប់។

ប្រទេសអិស្លាមចំនួន៥៧ប្រទេស ចេញសេចក្តីប្រកាសរួមកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០៧១ ដោយទទួលស្គាល់ប្រទេសប៉ាឡេស្ទីន និងតំបន់ភាគខាងកើតហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ប៉ាឡេស្ទីន។

នៅក្នុងសេចក្តីប្រកាសរបស់ប្រទេសអុិស្លាមទាំង៥៧ ក៏បានស្នើរដល់អង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាសថាអាមេរិកនឹងត្រូវទទួលខុសត្រូវ ពីលទ្ធផលអាក្រក់ដែលទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីអុីស្រាអែល។

ក្រោយពេលទទួលរងការរិះគន់យ៉ាងខ្លាំងពីសហគម៍អន្តរជាតិ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បានបញ្ជាក់ថា បើទោះបីទទួលស្គាល់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល តែអាមេរិកនៅតែខិតខំស្វែងរកសន្តិភាពដល់តំបន់នេះ។

នាយករដ្ឋមន្ត្រីអុីស្រាអែល លោក ណេតានយ៉ាហូ បានចេញសេចក្តីប្រកាសច្រានចោលសេចក្តីប្រកាសរួមរបស់ប្រទេស OIC ដោយបញ្ជាក់ថា ការប្រកាសនោះមិនចាប់អារម្ភឡើយសម្រាប់យើង។

បច្ចុប្បន្ន ប្រទេសអិស្លាមទាំងអស់បានប្រឆាំងនឹងអាមេរិក ដាក់គំនៀបទៅលើអាមេរិក គឺជារឿងមួយដ៏គ្រោះថ្នាក់ នៅពេលដែលប្រទេសអុិស្លាមអស់ការអត់ធ្មត់ចំពោះអាមេរិកនោះ។

ក្រុមអ្នកវិភាគបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមរវាងប្រទេសកាន់សាសនាអ៊ិស្លាម និងប្រទេសលោកខាងលិច ដែលមានអាមេរិក និងអុីស្រាអែល ធ្វើឲ្យពិភពលោកធ្លាក់នៅក្នុងវិនាសកម្ម។

បច្ចុប្បន្ន ថាមពលប្រេងភាគច្រើនគឺចេញពីប្រទេសកាន់សាសនាអ៊ិស្លាម ប្រសិនបើប្រទេសទាំងអស់បិទមិននាំប្រេងចេញទេនោះ ពិភពលោកនឹងធ្លាក់នៅក្នុងភាពចលាចលជាមិនខាន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print