អភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យនិងធ្វើការណែនាំម្ចាស់ទីតាំងលក់សម្ភារៈផ្សេងៗរំលោភលើចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៧ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក សហការណ៍ជាមួយក្រុមហ៊ុន ស៊ីនទ្រី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ជារៀងរាល់ថ្ងៃនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍នៅតាមដងផ្លូវ និងធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលតែងតែដាក់តាំងលក់សម្ភារៈផ្សេងៗ រំលោភលើចិញ្ចើមផ្លូវសាធារណៈ និងណែនាំម្ចាស់ផ្សារ រៀនចំការីឡា ឲ្យបានស្អាត ដោយចលនាប្រជាពលរដ្ឋមួយចំនួនឲ្យស្មាគ រុះរើសំយាប រួមគ្នាដោះលែងចឹញ្ចើមផ្លូវ ជាពិសេសគឺនៅជុំវិញផ្សារមិនឲ្យមានសំរាមកក់ស្ទះនៅតាមដេប៉ូទៀតឡើយ ។

ក្នុងយុទ្ធនាការនោះដែរ លោក ឯក ឃុនដឿន ក៏បានសូមណូមពរ ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌទួលគោក បន្តររៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌទួលគោក របស់ខ្លួនដែរកន្លងមកមានការកក់ស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងជុំរុញ ការកាត់សំយាប នៅផ្លូវលេខ២៧១ ចុះធ្វើអនាម័យនៅផ្លូវលេខ១១០និងសហការជាមួយសាធារណការនិងភ្នាក់ងារបរិស្ថានផងដែរ ។

កន្លងមករដ្ឋបាលខណ្ឌ តែងតែចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាប្រចាំនៅតាមបណ្តោយមហាវិថីធំៗ ក្នុងមូលដ្ឋានខណ្ឌ ជាក់ស្តែងមានបងប្អូនប្រជាពលរដ្ឋខ្លះនៅតែបន្តយកចិញ្ចើមផ្លូវសាធារណៈប្រកបអាជីវកម្មផ្សេងៗ ហើយក៏សូមថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងចូលរួមសហការ និងគោរពតាមការណែនាំរបស់អាជ្ញាធរយើង ដើម្បីថែរក្សាសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណភាពក្នុងរាជធានីភ្នំពេញ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print