នគរបាលខេត្តកំពង់ចាម និងខេត្តក្រចេះ បើកប្រតិបត្តិការបង្ក្រាប និងឃាត់មុខសញ្ញា ជួញដូរថ្នាំញៀន៧នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មុខសញ្ញាជួញដូរថ្នាំញៀន៧នាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច​២ខេត្ត រវាងជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កិច្ចសហការជាមួយកម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ​ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។

កិច្ចសហប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទី ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់​ចាម ជាប់ព្រំប្រទល់ភូមិបឹងរៃ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ​ ខេត្តក្រចេះ ។

មន្ត្រី​នគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យ៧នាក់ដែលរងការឃាត់ខ្លួន ៖

១-ឈ្មោះ តឹក ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិបឹងរៃ ឃុំប្ញស្សីកែវ​ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

២-ឈ្មោះ ស៊ិន ចិន្ថា ភេទប្រុស​ អាយុ២១ឆ្នាំ  ជាតិខ្មែរ នៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

៣-ឈ្មោះ ប៉ោង វិវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រៃប្រសព្វ ខេត្តត្បូងឃុំ

៤-ឈ្មោះ សយ ពៅ ភេទប្រុស អាយុ២២ឆ្នាំ  នៅភូមិព្រែកសង្កែលិច ឃំុពាមកោះស្នា​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

៥-ឈ្មោះ ខុម ឌីណា​ ភេទប្រុស អាយុ២២ឆ្នាំ  នៅភូមិព្រែកសង្កែរលិច ឃំុពាមកោះស្នា ស្រុកស្ទឹងត្រង់

៦-ឈ្មោះ រុន ម៉េងហ៊ួរ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រែកសង្កែលិច ឃំុពាមកោះស្នា​ ស្រុកស្ទឹងត្រង់

៧-ឈ្មោះ លីន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ  នៅភូមិដីលេី ឃំុពាមកោះស្នារ​ ស្រុកស្ទឹងត្រង់

ក្រោយការឃាត់ខ្លួន កម្លាំងបានចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យ ថ្នាំញៀនចំនួន១៤កញ្ចប់ ធំ១កញ្ចប់ ល្មម១កញ្ចប់ តូច១២កញ្ចប់  ទូរស័ព្ទដៃ​ចំនួន៨គ្រឿង ម៉ូតូ៥គ្រឿង ថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន និងប្រាក់រៀលមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ មន្ត្រីជំនាញបានរៀបចំឯកសារបញ្ជូនបន្តទៅសាលាដំបូង ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print