សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​ រាជរដ្ឋាភិបាល​កម្ពុជា​ អញ្ជើញ​ទៅ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉ា​រី​ស​ សាធារណរដ្ឋ​បារាំង​ ដើម្បី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​

ចែករំលែក៖

ប្រទេសបារាំង៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គណៈ​ប្រ​ តិ​ភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សឹ​ង្ហ​បុរី​ ជើងហោះហើរ​លេខ​ SQ​ 336​ អញ្ជើញ​ទៅ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​សាល​ឌឺ​ហ្គោ​ល​ ទី​ក្រុងប៉ារីស​សាធារណរដ្ឋ​បារាំង​ ប្រកបដោយ​សុ​វត្តិភាព ។

AUN_6462

កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ២០១៥ ម៉ោង​នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ ត្រូវ​នឹង​ម៉ោង​១១​ និង​៥០​នាទី​ម៉ោង​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​សាធារណរដ្ឋ​បារាំង​។​

វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​ស្និត​ស្នាល​រ៉ា​ក់​ទាក់​ពី​សំណាក់​ ឯកឧត្តម​ Jean​ Claude​ POIMBOEUF​ ឯកអគ្គរដ្ឋទូត​វិសាមញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​ នុ​ត​ ណា​រ៉ាង​ ឯកអគ្គរាជទូត​វិសាមញ​ និង​ពេញ​សមត្ថភាព​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​បារាំង​ និង​លោក​ជំទាវ​ លោក​ Jerome​ Cauchard​ អនុប្រធាន​ពិធីការ​ នៃ​ក្រសួងការបរទេស​បារាំង​ ព្រមទាំង​វត្តមាន​ឯកឧត្តម​ លោក​ជំទាវ​ អស់លោក​ លោកស្រី​ ជា​ឥស្សរជន​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ បារាំង​ជា​ច្រើន​រូប​។​

​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​ជួប​ពិភាក្សា​ទ្វេភាគី​ ជាមួយ​និង​ឯកឧត្តម​ ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​នៅ​វេលា​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៦​តុលា​ រួម​ទាំង​ការ​អញ្ជើញ​ចូលរួម​ធ្វើ​ជា​សាក្សី​ នៃ​ ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៦​ ដែល​ធ្វើ​ឡើង​នៅ​ក្រសួងការបរទេស​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​។​ ដោយ​ ឡែក​នៅ​ម៉ោង​១៦​រសៀល​ថ្ងៃ​ទី​២៥​តុលា​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​និង​ជួប​សំណេះសំណាល​ជាមួយ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ រួម​ទាំង​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាធារណរដ្ឋ​បារាំង​ចំនួន​ ៧៧៥​នាក់​។​

ចំ​ពោះ​ព័ត៌មាន​ពិស្តារ​ស្តី​ពី​សកម្មភាព​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ កម្ពុជា​ អញ្ជើញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​បារាំង​ អ្នក​យក​ព័ត៌មាន​ពិសេស​របស់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ កម្ពុជា​ នឹង​ធ្វើ​សេចក្តីរាយការណ៍​ជូន​ទស្សនា​ជា​បន្តបន្ទាប់​ទៅ​ទៀត​ ៕​

...

DSC_3259AUN_6464

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print