ផ្ទៃដី​ស្រូវប្រាំង​កំពុង​ខ្វះ​ទឹក​ស្រោចស្រព​ ប្រមាណ​ ៨៥៦​ ហិ​កតា​ ស្ថិត​ក្នុង​ឃុំ​បឹង​ដោល​ និង​ឃុំ​បន្ទាយ​ចក្រី​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ ផ្ទៃដី​ស្រូវប្រាំង​កំពុង​ខ្វះ​ទឹក​ស្រោចស្រព​ ប្រមាណ​ ៨៥៦​ ហិ​កតា​ ស្ថិត​ក្នុង​ឃុំ​បឹង​ដោល​ និង​ឃុំ​បន្ទាយ​ចក្រី​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ ត្រូវ​បាន​ក្រុមការងារ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដឹកនាំ​ដោយ​លោកស្រី​រដ្ឋលេខាធិការ​ សេង​ វណ្ណ​សាយ​ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តព្រៃវែង​ ចុះ​ជួយ​អន្តរាគមន៍​សង្គ្រោះ​។​

ew

​លោក​ ជុំ​ សុ​ភី​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តព្រៃវែង​ បានឱ្យ​ដឹង​ថា​ ប្រភព​ទឹក​សម្រាប់​ផ្គត់ផ្គង់​ផ្ទៃដី​ស្រូវប្រាំង​នៅ​តំបន់​នេះ​ គឺ​យើង​ទាញ​យក​ពី​អាង​ទឹក​ពោធិ៍​បូ​រី​ តាម​រយៈ​ប្រឡាយ​មេ​បុស្ស​រលួយ​ ដែល​មាន​ប្រវែង​ ៦.២០០​ម៉ែត្រ​ មក​ស្រោចស្រព​ ។​ លោក​ប្រធាន​មន្ទីរ​ បាន​បន្ត​ថា​ ដោយ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ឆ្នាំ​នេះ​តូច​ ពុំ​បាន​ធ្វើ​ឱ្យ​ទឹកទន្លេ​តូច​ (​ដៃទន្លេ​មេគង្គ​)​ ជន់​ឡើង​ចូល​ក្នុង​អាង​ដូច​បណ្តា​ឆ្នាំ​កន្លង​ទៅ​ទេ​ ។​

​ចំណែក​លោកស្រី​ សេង​ វណ្ណ​សាយ​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដែល​កំពុង​ដឹកនាំ​ការងារ​នេះ​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ទឹក​ក្នុង​អាង​ពោធិ៍​បូ​រី​មាន​កម្រិត​ទាប​ពេក​ ទឹក​មិន​អាច​ហូរ​ចូល​ប្រឡាយ​មេ​បុស្ស​រលួយ​បាន​ទេ​ ។​ ជា​ដំណោះស្រាយ​ចំពោះ​មុខ​ ក្រុមការងារ​របស់​លោកស្រី​ បាន​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ​ ប្រភេទ​ ៦៥​ សេស​ ចំនួន​ ០១​ គ្រឿង​ បូម​បន្ត​ទម្លាក់​ចូល​ប្រឡាយ​ ដើម្បី​នាំ​ទឹក​មក​ស្រោច​ស្រោច​ស្រូវប្រាំង​របស់​ប្រជា​កសិករ​ដែល​ទើប​ព្រោះ​រួច​ ហើយ​កំពុង​ត្រូវការ​ទឹកជា​ចាំបាច់​ទាំងនេះ​។​

​លោកស្រី​រដ្ឋលេខាធិការ​ បាន​បញ្ជាក់​បន្ថែម​ថា​ ទន្ទឹម​នឹង​នោះ​ ក្រុមការងារ​របស់​លោកស្រី​ ក៏​កំពុង​រៀបចំ​តម្លើង​ម៉ាស៊ីន​ប្រភេទ​ ៦៥​ សេស​ ចំនួន​ ០២​ គ្រឿង​ ទៀត​ ដើម្បី​បូម​យក​ទឹក​ពី​ទន្លេតូច​មក​បំពេញ​អាង​ទឹក​ពោធិ៍​បូ​រី​ ផង​ដែរ​ ៕​

tyyrttreutr6sew (2)sew (1)rerrtewtre22ytt6

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print