អតីតរដ្ឋមន្ត្រីរុស្ស៊ីត្រូវកាត់ទោសជាប់ពន្ធនាគារ​៨ឆ្នាំពីបទពុករលួយ

ចែករំលែក៖

តុលាការរុស្ស៊ី កាលពីថ្ងៃទី​១៥ខែធ្នូ បានកាត់ទោសអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចជាតិ លោក​ Alexei Ulyukayevជាប់ពន្ធនាគា ៨ឆ្នាំ​ពីបទ«ទទួលសំណូកមានទឹកប្រាក់ប្រមាណ ២លានដុល្លារ អាមេរិក»។
លោក Alexei Ulyukayev ជាមន្ត្រីជាន់ខ្ពស់បំផុត ដែលបានចាប់ឃុំខ្លួន ក្នុងរយៈពេល​១៨ឆ្នាំកាន់អំណាចរបស់ប្រធានាធិបតីពូទីន។ ក្រៅពីការដាក់ទោស​ជាប់គុក​៨ឆ្នាំ អតីតរដ្ឋមន្ត្រីរូបនេះក៏ត្រូវសងនៅការផាកពិន័យរហូតដល់ទៅ​២,២លានដុល្លារ ។ ការសម្រេចខាងលើ​គឺតិចជា​ការស្នើររបស់ក្រុម​រដ្ឋអាជ្ញានាពេលកន្លងមក ដោយស្នើរឲ្យដាក់ទោស ១០ឆ្នាំនិងផាកពិន័យជាង​៥លានដុល្លារ​អាមេរិក ។
ប៉ុន្តែលោក​Alexei Ulyukayevនៅតែបញ្ជាក់ថាខ្លួន មិនមានទោស គឺលោកធ្លាក់នៅក្នុងអន្ទាក់របស់គេ ។ លោកប្រកាសថានឹងបន្តប្តឹងដើម្បី​ស្វែងរកភាពស្អាតស្អំរបស់ខ្លួនមកវិញ។ នៅមុនពេលតុលាការចេញសេចក្តីសម្រេច លោកមានជំនឿចិត្ត និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយលោកសង្ឃឹមថាមានការស្រាជ្រាវដោយយុត្តិធម៌ចំពោះលោក។
កន្លងមក អតីតរដ្ឋមន្ត្រី Ulyukayev ត្រូវគេចាប់ភ័ស្តតាងបានពេលទទួលប្រាក់សំណូកពីលោក​ Igor Setchin ​ប្រធានក្រុមហ៊ុនប្រេង Rosneft ។ កញ្ចប់ដែល ប្រធានក្រុមហ៊ុនប្រេងផ្ញើទៅឲ្យលោក​មានទម្ងន់ដល់ទៅ​២២គីឡូក្រាមផ្ទុកសុទ្ធតែលុយ ។ លោក​ Ulyukayev បញ្ចាក់ថា លោកមិនបានដឹង នៅក្នុងនោះជាលុយនោះឡើយ ដោយគិតថា​ជាស្រាឆ្ងាញប៉ុណ្ណោះ។ ទាំងនោះហើយបានជាលោកចោទប្រកាន់ថា នេះជាការរៀបចំ​ដើម្បីចាំយកភ័ស្តតាង នៅចំពោះមុខទាំងលោកមិនដឹងខ្លួនផងនោះ។
អ្នកនាំពាក្យវិមានក្រែឡាំង​លោក​ Dmitry Peskov បដិសេធវិភាគពីបញ្ហាខាងលើ​៕


ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print