ខេត្តប៉ៃលិន ៖ បុរសម្នាក់ជាងសំណង់ត្រូវបានគេលួចចាក់ពីរកាំបិតចិតបន្លែចំក្រោមដោះស្លាប់នៅនិងកន្លែងខណះពេលដែលបុរសរូបនោះកំពុងតែអង្គុយហូបបាយម្នាក់ឯង នៅក្នុងវត្តព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យរត់គេចខ្លួនបាត់ ។
ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង២១និង៤៥នាទីយប់ត្រូវនឹងថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៧ស្ថិតនៅត្រង់ចំណុចវត្តព្រៃសន្ទះ ស្ថិតក្នុងភូមិព្រៃសន្ទះ,ឃុំស្ទឹងត្រង់,ស្រុកសាលាក្រៅ,ខេត្តប៉ៃលិន។
តាមសំដីមន្ត្រីជំនាញនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងករណីឃាតកម្មនេះមានឈ្មោះ រដ្ឋ បញ្ញា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិបឹងត្រគួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង( ស្លាប់ ) ចំណែកជនសង្ស័យឈ្មោះ ថុង សុខុម ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមសន្ថិដ្ឋានរបស់មន្ត្រីជំនាញនគរបាលស្រុកសាលាក្រៅដែលបានពិនិត្យរួចថាជនរងគ្រោះដែលស្លាប់នេះដោយសារជនសង្ស័យបានលួចចាក់និងកាំបិតចិតបន្លែមកទៅលើជនរងគ្រោះកំពុងអង្គុយហូបបាយចាក់ចំចំនួន២កាំបិតត្រង់កន្លែងក្រោមដោះខាងឆ្វេងបណ្ដាលអោយស្លាប់ភ្លាមៗ ក្រោយពីធ្វើសកម្មភាពរួចមកជនសង្ស័យបានរត់គេចខ្លួន បាត់ស្រមោល ។
រឿងករណីធ្វើឃាតកម្មនេះសមត្ថកិច្ចមិនទាន់បានសន្ថិដ្ឋានថា ពីមូលហេតុអ្វីទេ សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវពីមូលហេតុ នេះដោយសារជនសង្ស័យរត់គេចខ្លួនបាត់។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនិងតាមចាប់ជនសង្ស័យនោះ យកមកដាក់ទោសតាមនីតិវិធី៕ស សារ៉េត