ឃោរឃៅណាស់ នារី វ័យ១៦ឆ្នាំត្រូវបានគេចាក់សម្លាប់ សង្ស័យជា អំពើឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖នារីបំរើការក្នុងខារ៉ាអូខេវ័យ១៦ឆ្នាំម្នាក់បានស្រែកអោយគេជួយទាំងឃើញមានស្នាមចាក់នៅត្រង់ពោះនិងដៃ ហើយបានស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យសង្ស័យជាករណីឃាតកម្ម។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ត្រង់ចំណុចបន្ទប់ជួលលេខ១០២ ជាន់ទី១ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ សេក ស៉ីយ៉ា ភេទស្រី ជាអ្នកបំរើការនៅក្នុងខារ៉ាអូខេ ដឹឃ្វីន ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើរនៅខេត្តកំពត។

តាមប្រភពព័ត៌មានពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះដែលស្នាក់នៅខាងមុខបន្ទប់ជួលកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញបន្ទប់កើតហេតុបានបិទទ្វារបើកភ្លើងដោយមានសភាពស្ងប់ស្ងាត់ដូចសព្វដង។ លុះដល់វេលាកើតហេតុស្រាប់តែគាត់បានឮសម្លេងគួសទ្វារបន្ទប់ជួលរបស់គ្នាស្រែកឲ្យជួល ហើយគាត់ក៏បានបើកទ្វារបន្ទប់ ហើយក៏ឃើញនារីរងគ្រោះដេកសន្លប់នៅខាងមុខបន្ទប់គាត់ទាំងមានស្នាមរយះនៅត្រង់ពោះនិងដៃខាងស្តាំ បន្ទាប់មកគាត់ក៏ឮសម្លេងមានមនុស្សរត់ចុះទៅក្រោយក្រោម ហើយគាត់ក៏ស្រែកឆោឡោបង្កអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ក្រោយមកប្រជាពលរដ្ឋបាននាំគ្នាជួយដឹកនារីរងគ្រោះតាមរ៉ឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) តែជាអកុសល ខណៈពេលទៅដល់មន្ទីពេទ្យនារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុ តាមជំហ៊ានដំបូងសមត្ថកិច្ចបានសណ្ឋានថាជាករណីឃាតកម្ម។ ដោយឡែកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត។ បច្ចុប្បន្នជសង្ស័យកំពុងត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវវែកមុខហើយ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print