ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែមអំពីអាកាសធាតុ ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នឹងចុះត្រជាក់ខ្លាំង រីឯតំបន់ជួរភ្នំដងរែក នឹងថយចុះរហូតដល់១៣អង្សាសេ។
យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ទៀតថា ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ថយចុះរហូតដល់១៥អង្សាសេ។ ដោយឡែកខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកោះកុង ថយចុះរង្វង់១៧អង្សាសេ ដល់១៨អង្សាសេ។
សម្រាប់រាជធានីភ្នំពេញ និងខេត្តផ្សេងទៀត នឹងថយចុះមកនៅក្នុងរង្វង់១៩-២០អង្សាសេ លើកលែងតែខេត្ដកែប កំពត និងខេត្តព្រះសីហនុ មិនសូវចុះត្រជាក់ខ្លាំង៕
...