ភ្នំពេញ៖ ថ្ងៃ១៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧
នៅព្រឹកថ្ងៃអាទិត្យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានេះ កំពុងញ្ជើញជួបសំណេះសំណាលជា មួយកូនក្មួយតំណាងកម្មករ កម្មការិនីជាង៤ពាន់នាក់នៅសាលមហោស្រព កោះពេជ្រ។
នេះជាការជួបសំណេះសំណាលលើកទី២៣ហើយ ហើយជួបថ្ងៃនេះគឺកូនក្មួយមកពីទឹកដីខេត្តកំពង់ស្ពឺ ដែលមានប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោងចក្រផ្សេងៗគ្នដើម្បីស្វែងយល់ពីសុខទុក្ខ ល័ក្ខខ័ណ្ឌការងារ ទំនាក់ទំនងរវាងកម្មករនិយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីអោយការងារ និងជីវភាពរស់នៅរបស់កូនក្មយយកាន់តែល្អប្រសើរ៕
...
ដោយ៖ សុខ ខេមរា