អង្ករ​ដាំបាយ​ក្លាយជា​កៅស៊ូ​បង្ក​ការ​ភ្ញាកផ្អើល​ តំណាង​ម្ចាស់​អង្ករ​រោង​ម៉ាស៊ីន​ចេញ​មុខ​មក​បំភ្លឺ

ចែករំលែក៖

​ប៉ោយ​ប៉ែ​ត​៖​ មានរឿង​ភ្ញាក់ផ្អើល​តាម​ហ្វេ​សបុ​កថា​ អង្ក​របាំ​បាយ​ក្លាយជា​ថង់​ផ្លា​ស្ទិ​ក​ ក៏​ប៉ុន្តែ​រឿង​ភ្ញាក់ផ្អើល​ក្នុង​ករណី​នេះ​គី​ជា​រឿង​ពិត​ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​គ្រួសារ​មួយ​យក​អង្ករ​ដាំបាយ​ ពេល​កក​ក្លាយជា​ជ័រកៅស៊ូ​ ។​

1445781620206

​ហេតុការណ៍​នេះ​បាន​កើតឡើង​កា​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែតុលា​២០១៥​នៅ​ភូមិ​មិត្តភាព​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​គ្រួសារ​ដែល​យក​អង្ករ​ទៅ​ដាំបាយ​ពេល​បាយកក​ប្រទះ​ឃើញ​ជ័រកៅស៊ូ​នោះ​មាន​ ប្តី​ឈ្មោះ​សយ​ សា​មឿ​ន​ អាយុ​៤៧​ឆ្នាំ​ ជា​កម្មករ​សំណង់​ ប្រពន្ធ​ឈ្មោះ​ជៀម​ សាលី​ អាយុ​៥១​ឆ្នាំ​ ពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន​រស់នៅ​ក្នុងភូមិ​ខាងលើ​។​ គ្រួសារ​ខាងលើ​បាន​អះអាង​ថា​ ពួក​គាត់​តែងតែ​ទិញ​អង្ករ​ប្រភេទ​នាងខុន​ពី​ផ្សារ​ត្រី​ក្នុងភូមិ​បា​លិ​លេ​ យ្យ​1​ យក​ទៅ​ទុក​ដើម្បី​ដាំបាយ​ហូប​តាំងពី​យូរ​មក​ហើយ​ ។​

ពួក​គាត់​បន្ត​ថា​ កន្លង​មក​មិន​ដែល​ដឹង​ថា​ អង្ករ​ដែល​ទិញ​នោះ​មាន​ជាតិ​កៅស៊ូ​ទេ​ទើបតែ​ព្រឹក​នេះ​នៅ​ពេល​ដែល​ឃើញ​បាយកក​ សល់​ក៏​យក​ទៅ​ហាល​ស្រាប់តែ​ប្រទះ​ឃើញ​សុទ្ធតែ​កៅស៊ូ​តែ​ម្តង​។​ អ្នកស្រុក​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ទៅ​ចោមរោម​មើល​ក្នុង​ហេតុការណ៍​ដែល​គ្រួសារ​មួយ​នេះ​យក​អង្ករ​ដាំបាយ​ពេល​បាយកក​ប្រទះ​ឃើញ​ជ័រកៅស៊ូ​ដ៏​ចម្លែក​នេះ​ ហើយ​នាំ​គ្នា​រើស​យកជាតិ​កៅស៊ូ​ក្នុង​បាយ​នោះ​ដើម្បី​ទៅ​ចែក​គ្រួសារ​ដ៏​ទៃ​ ។​ លោក​សន​មុន្នី​មេ​ភូមិ​មិត្តភាព​បាន​ផ្លែង​ថា​លោក​បានឃើញ​ជាតិ​ជ័រកៅស៊ូ​មែន​បន្ទាប់​ពី​គ្រួសារ​យក​អង្ករ​ទៅ​ដាំបាយ​ហើយ​ក្រោយ​ពី​បាយ​បាន​កក​។​លោក​ថាៈ​លោក​បាន​បញ្ជូន​ឧ្យ​មន្ត្រី​ជម្នាញ​ឬ​សមត្ថកិច្ច​ជម្នាញ​ហើយ​ព្រោះ​លោក​មិនមែន​ជា​មន្ត្រី​ជម្នាញ​។​ចំណែក​ ម្ចាស់​ក្រុមហ៊ុន​បោះ​ដុំ​អង្ករ​តាម​ដេប៉ូ​ និង​ជា​តំណាង​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​បាន​ចេញ​មុខ​បកស្រាយ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ ។​

​ម្ចាស់​អង្ករ​លក់ដុំ​នឹង​រាយ​មានឈ្មោះ​ឈុ​ន​ ឈិ​ន​ អាយុ​៣៨​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​បូ​ គឹ​ម​ហួរ​ អាយុ​៣៥​ឆ្នាំ​ ដែល​ជា​អ្នកតំណាង​រោង​ម៉ាស៊ីនកិនស្រូវ​និយាយ​ថា​ អង្ករ​ដែល​គ្រួសារ​ខាងលើ​ទិញ​យក​ទៅ​ដាំបាយ​ពេល​បាយកក​ប្រទះ​ឃើញ​ជ័រ​នោះ​តាម​ពិត​វា​ជា​ជ័រ​ត្បាល់​ម៉ាស៊ីនកិនស្រូវ​ មិនមែន​ជា​របស់​អ្វី​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឬ​អាយុជីវិត​អ្នក​ទទួលទាន​នោះ​ឡើយ​។​ប្រភព​បន្ត​ថា​ រោង​ម៉ាស៊ីន​ខ្នាត​ធំៗ​គេ​មិន​ប្រើប្រាស់​ជ័រ​ចំណុច​ត្បាល់​ម៉ាស៊ីន​ដើម្បី​រឹត​ឲ្យ​អង្ក​ល្អ​ តែ​ម៉ាស៊ីនកិនស្រូវ​របស់​ឪពុក​គាត់​ជា​ម៉ាស៊ីន​ខ្នាត​មធ្យម​ គឺ​ត្រូវ​ប្រើប្រាស់​ជ័រ​ចំណុច​ត្បាល់​ដើម្បី​ឲ្យ​អង្ករ​សំ​រ៉ូ​ប​ក្លាយ​ជាស​ល្អ​ ។

​ពួក​គាត់​បន្ត​ថា​ ជា​ធម្មតា​ម៉ាស៊ីន​កិន​អង្ករ​បាន​៧​ទៅ​១៥​ការុង​ត្រូវ​រឹត​ជ័រ​ចំណុច​ត្បាល់​ម្តង​ ប៉ុន្តែ​គាត់​សង្ស័យ​ថា​ ដោយ​កម្មករ​មិន​យកចិត្តទុកដាក់​រឹត​ត្បាល់​តឹង​ពេក​រហូត​២០​ទៅ​៥០​ការុង​រឹត​ម្តង​ទើប​ជ័រ​ត្បាល់​ដាច់​ច្រើន​ធ្លាក់​ចូល​ទៅ​ក្នុង​អង្ករ​តែ​ម្ដង​។​ហើយ​គ្រួសារ​ដែល​ជា​ដំណាង​បាន​កាន់​ដុំ​ជ័រ​ត្បាល់​ពី​ម៉ាស៊ីន​ចំនួន​២​ឬ​៣​ដុំ​ និង​កំទេច​ជ័រ​ដែល​ដាច់​ក្នុង​ម៉ាស៊ីន​យក​មក​បង្ហាញ​ជា​ភស្តុ​តាង​ផង​ដែរ​។​លោក​អ៊ឹ​ សុ​ភារៈ​នាយ​ប៉ុ​ស្ដ៏​រដ្ឋបាល​ប៉ោយ​ប៉ែ​ត​មិន​អាច​សំ​ការ​បំភ្លឺ​បាន​ឡើយ​ព្រោះ​លោក​ប្រាប់​តាម​ទូរ​សព្ទ័​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ខែតុលា​ឆ្នាំ​២០១៥​នេះ​ថា​លោក​ជាប់រវល់​ ៕​

14458167038111445822552315

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print