ភ្នំពេញ ៖ អំពីប្លន់ប្រដាប់អាវុធមួយបានកើតឡើង ដោយជនសង្ស័យមានគ្នាពីរនាក់បានធ្វើសកម្មភាពបាញ់ប្លន់ស្ត្រីជាអាជីវករដូរលុយចំភ្លៅ និងប្រជាពលរដ្ឋម្នាក់បានរងនូវគ្រាប់កាំភ្លើងពីរគ្រាប់រងរបួសធ្ងន់ធ្ងរ ខណៈចេញមកជួយអន្តរាគមន៍ ។
អំពើប្លន់នេះបានកើតឡើង នៅម៉ោង៦ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិចរើនផល១ សង្កាត់បឹងទំពន់ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានបឋមបានអោយដឹងថា ក្រុមចោរមានគ្នាពីរនាក់ បានធ្វើសកម្មភាពប្លន់លុយស្ត្រីរកស៊ីដូរលុយ តែមិនបានសម្រេច ក៏បាញ់អោយស្ត្រីរងគ្រោះរងរបួសចំភ្លៅមួយគ្រាប់ ។ បន្ទាប់មកពួកគេបាញ់ជិះគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋជាច្រើននាក់មកជួយអន្តរាគមន៍និងស្រែកចោរៗ ធ្វើអោយជន ធ្វើអោយជនសង្ស័យដកកាំភ្លើងបាញ់បណ្តាលអោយត្រូវប្រជាពលរដ្ឋម្នាក់ចំពីរគ្រាប់រករបួសធ្ងន់ ។ គ្រានោះ ក្នុងចំណោមជនសង្ស័យទាំងពីរនាក់ មានម្នាក់ត្រូវប្រជាពលរដ្ឋវាយរហូតស្លាប់ និងបក្ខពួកបានជិះម៉ូតូម៉ាកហុងដាសេ១២៥គេចខ្លួនបាត់ ។
ខណៈនេះដែរ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ភារ៉ា