បាញ់ប្រហារសម្លាប់មនុស្សដូចបាញ់ចាប លើស្ពានអាកាសស្ទឹងមានជ័យនាវេលាទៀបភ្លឺ

ចែករំលែក៖

ភ្នំពេញ ៖ សាហាវណាស់ជិះរថយន្តតាមពីក្រោយដកកាំភ្លើងបាញ់កណ្តាលក្បាលយុវជនម្នាក់កំពុងជិះម៉ូតូម៉ាកDUKស្លាប់ភ្លេមៗ នៅលើស្ពានអាកាសស្ទឹងមានជ័យ ឋិតក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន ព្រំប្រទល់ជាប់និងទឹកដីខណ្ឌមានជ័យ ។

ហេតុកាលនេះកើតឡើងកាលពីវេលាម៉ោង៣ និង៤០ នាទីទាបភ្លឺឈានចូលថ្ងៃ២កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ខៀវ សុខជា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាអ្នកចម្រៀងចល័ត ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រែកតាម៉ន ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវខ្មាន់កាំភ្លើងបាញ់១គ្រាប់ចំកធ្លាយមកថ្ពាល់ខាងស្តាំ។

ចំណែកមូលហេតុពិតនៃការបាញ់សម្លាប់មនុស្សដូចបាញ់ចាបនេះ នៅមិនទាន់ដឹងផ្តើមឡើង ដោយអ្វីពិតនោះទេ ព្រោះកំពុងឋិតក្នុងដៃសមត្ថកិច្ចស្រាវជ្រាវនៅឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print