វិភាគអន្តរជាតិ៖ តំបន់ដែលជាចំណុចចាប់ផ្តើមបញ្ឆេះសង្គ្រាមលោកលើកទី៣នៅក្នុងឆ្នាំ២០១៨

ចែករំលែក៖

សាស្ត្រាចារ្យ Robert Farley បានព្រមាន ថា បើទោះបីពិភពលោកមានសន្តិភាពនៅឆ្នាំ២០១៧ ប៉ុន្តែការផ្លាស់ប្តូរជញ្ជីងអំណាច នឹងផ្លាស់ប្តូរនយោបាយខុសឆ្គងរបស់ ប្រទេសមហាអំណាច ព្រមទាំងតំបន់មួយចំនួនអាចជំរុញឲ្យសង្គ្រាមលោកលើកទី៣ផ្ទុះឡើង នៅឆ្នាំ២០១៨។

នៅក្នុងអត្ថបទ ដែលបានផ្សព្វផ្សាយ នៅលើ បណ្តាញ The National Interest ពេលថ្មីៗនេះ សាស្ត្រាចារ្យជនជាតិអាមេ រិកលោក Robert Farley មានឯកទេសស្តី ពីនយោបាយការពារជាតិ បានបង្ហាញពី តំបន់ចំនួន៥ដែលជាចំណុចចាប់ផ្តើមឲ្យមានសង្គ្រាមលោកលើកទី៣កើតឡើងនៅឆ្នាំ២០១៨។ លោក Robert Farley បាន សរសេរថា«ពិភពលោក បានឆ្លងផុតឆ្នាំ ២០១៧ដោយមិនមានសង្គ្រាមថ្មីកើត ឡើង ពាក់ព័ន្ធនឹងប្រទេសមហាអំណាច។តំបន់មួយចំនួននៅលើពិភពលោក ដូចជា ស៊ីរី ក៏បានថយចុះភាពតានតឹង។ចំណែកតំបន់ផ្សេងទៀត បែរជាធា្លក់ក្នុងសភាពតានតឹងជាងមុនទៅទៀត»។

កូរ៉េខាងជើងៈ

ប្រទេសតំបូងគេបង្អស់នៅក្នុងបញ្ជីជាចំណុចចាប់ផ្តើមនៃសង្គ្រាម របស់លោក Farley គឺជាប្រទេសកូរ៉េខាងជើង ។ លោក បន្តទៀតថា ស្ថានភាពនៅកូរ៉េខាងជើង គឺជាវិបត្តិនយោបាយការបរទេសធ្ងន់បំផុត នៅសម័យកាលនេះ។ជាមួយនឹងភាពជោគជ័យរបស់កូរ៉េខាងជើង នៅក្នុងការអភិវឌ្ឍកាំជ្រួចមីស៊ីលឆ្លងទ្វីប និង បរមាណូ ព្រមទាំងការនិយាយស្តីខ្វះបទពិសោធន៍របស់ប្រធានាធិបតីត្រាំ បានបង្កឲ្យមានភាព គ្រោះថ្នាក់យ៉ាងខ្លាំង។

លោកFarley បញ្ជាក់ថា ការគិតគូរ ខុសឆ្គងរបស់ទីក្រុងវ៉ាស៊ីនតោននិង ទីក្រុងព្យុងយ៉ាងនឹងជំរុញឲ្យមានសង្គ្រាម ហើយ ជប៉ុននិង ចិន ក៏ត្រូវអូសទាញចូលនៅក្នុងសង្គ្រាមនោះដែរ។

តំបន់ទីពីរ គឺសង្គ្រាមកើតឡើងនៅកោះ តៃវ៉ាន់៖

ប៉ុន្មានថ្ងៃកន្លងមកនេះ មន្ត្រីជាន់ខ្ពស់ ចិន បានព្រមានថា ប្រសិនបើនាវាចម្បាំងអាមេរិកចូលចតនៅកោះតៃវ៉ាន់នោះគឺភាពគ្រោះថ្នាក់យ៉ាងខ្លាំង។ រដ្ឋាភិបាលចិនបាន ប្រកាសថា នៅថ្ងៃដែលនាវាចម្បាំងអាមេ រិកចូលចតនៅលើកោះតៃវ៉ាន់ គឺជាថ្ងៃ ដែលទីក្រុងប៉េកាំង ត្រូវតែឯកភាពជាតិ កោះតៃវ៉ាន មានន័យថា ចិននឹងវាយប្រហារដោយយោធាទៅលើកោះតៃវ៉ាន់ដើម្បីបង្រួបបង្រួម។នៅពេលនេះចិនបានបង្កើនសកម្មភាពយោធានៅក្នុងតំបន់ ជិតកោះតៃវ៉ាន់ ។ ចំណែកអាមេរិក ក៏កំពុងបង្កើនការផ្តល់អាវុធទៅឲ្យកោះតៃវ៉ានផងដែរ។

លោក Farley បញ្ជាក់ថា« ទំនាក់ទំនង គឺត្រូវតែមានការគិតគូរឲ្យបានល្អិតល្អន់ បំផុត រវាងអាមេរិកនឹងចិន បើមិនដូច្នេះទេ នឹងមានសង្គ្រាមបំផ្លាញអ្វីៗគ្រប់យ៉ាង។

អ៊ុយក្រែនៈ

អ៊ុយក្រែន នៅតែតានតឹងដដែល ដោយ កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ភាគខាងកើតអ៊ុយក្រែន ត្រូវបានបំពានជាបន្តបន្ទាប់។ សង្គ្រាមវាយប្រហារនៅតំបន់ភាគខាង កើតអ៊ុយក្រែន នឹងបន្តកើតឡើង ដោយ ម្ខាងគាំទ្រដោយរុស្ស៊ី និងម្ខាងទៀតគាំទ្រ​ដោយអាមេរិក-អឺរ៉ុប។

នៅពេលនេះដែរ អំពើហិង្សា កំពុងតែ កើតឡើងនៅទីក្រុង នៃប្រទេសអ៊ុយក្រែន ។ នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ កន្លងមកនេះ មនុស្សរាប់សិបនាក់ បានទទួលរងរបួស កាលពីថ្ងៃអាទិត្យម្សិលម្ងៃ នៅក្នុងការប៉ះ ទង្គិចគ្នាកណ្តាលទីក្រុងកៀវ រវាងប៉ូលិស នឹងសកម្មជន ក្នុងអំឡុងពេលការតវ៉ា ស្នើឱ្យមានការចោទប្រកាន់ ទៅលើប្រធា នាធិបតីអ៊ុយក្រែន លោកPetro Poroshenko។

លោក Zoryan Shkiryak ទីប្រឹក្សា របស់លោក Arsen Avakov រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ របស់អ៊ុយក្រែន បាន និយាយ នៅក្នុងបទសម្ភាសន៍មួយ ទៅ កាន់បណ្តាញទូរទស្សន៍ ក្នុងស្រុក112 TV ថាមានមន្ត្រីប៉ូលិស ប្រតិបត្តិការយ៉ាងតិច ៣០ នាក់បានរងរបួស នៅក្នុងការប៉ះទង្គិច គ្នានេះ។

តំបន់ទី ៤គឺ តំបន់ភាគខាងត្បូងអឺរ៉ុបៈ

តំបន់ភាគខាងត្បូងអឺរ៉ុប ក៏កំពុងក្លាយទៅជាចំណុចចាប់ផ្តើមនៃសង្គ្រាម លោក លើកទី៣ ដែលលោក Farley ហៅថា ឆ្អឹងខ្នងភាគខាងត្បូងរបស់ណាតូ ពិសេស គឺប្រទេសទួរគី។ នៅពេលនេះទួរគី បានងាកទៅរករុស្ស៊ីច្រើនជាងងាកមកអាមេរិកនិងអឺរ៉ុប ទាំងនោះហើយធ្វើឲ្យតុល្យភាព អំណាចនៅក្នុងតំបន់ត្រូវផ្លាស់ប្តូរ។

តំបន់ទី៥ នៅក្នុងបញ្ជីរបស់លោក Farley គឺ ឈូងសមុទ្រពែក្ស(Persian )ៈ

លោក Ferley បញ្ជាក់ថា តំបន់ឈូង សមុទ្រ នឹងប្រឈមមុខដាក់គ្នាកាន់តែតានតឹងថែមទៀតរវាងអីុរ៉ង់និងសាវឌីអារ៉ាប៊ី ដែលជាប្រទេសសត្រូវនិងគ្នាជាច្រើនទសវត្ស កន្លងមក ។ រដ្ឋាភិបាលសាវឌីអារ៉ាប៊ី បានបង្កើតសម្ពន្ធមិត្តដើម្បីប្រឆាំងនឹងអីុរ៉ង់ ក្នុងនោះមានទាំងប្រទេសអីុស្រាអែលផងដែរ។

ជាមួយនេះរុស្ស៊ីកំពុងតែការពារឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ដោយបង្កើន ទំនាក់ទំនង ជាមួយប្រទេសអីុរ៉ង់ ស៊ីរីនិង ទួរគីផងដែរ។ ទាំងនោះហើយ បើមាន សង្គ្រាមកើតឡើង នោះនឹងអូសទាញ ​​​​​​ ប្រទេសមហាអំណាចបរមាណូចូលរួម ហើយលទ្ធផល គឺពិបាក់ស្មានដល់។

*ក្រៅពីនេះតំបន់មជ្ឈិមបូព៌ា ពាក់ព័ន្ធនឹងវិបត្តិនៅហ្ស៊េរុយឡឹមនិងជំរុញឲ្យមានសង្គ្រាមរវាង អាមេរិក អីុស្រាអែល ជាមួយ នឹងប្រទេស អ៊ិស្លាម ៥៧ប្រទេសដែល ​​ បានប្រកាសទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ប៉ាឡេ ស្ទីន ។ចំណែកអាមេរិកទទួលស្គាល់ជារដ្ឋធានីរបស់អីុស្រាអែល។ តំបន់មួយមាន ម្ចាស់ដល់ទៅ២ និងការគាំទ្រខុសគ្នាទៀតក៏ជាចំណុចចាប់ផ្តើមនៃសង្គ្រាមជាទ្រង់ទ្រាយធំ។

នៅពេលនេះដែរ ទួរគី បានប្រកាសថា នឹងប្តូរស្ថានទូត របស់ខ្លួនទៅកាន់ តំបន់ ហ្ស៊េរុយសាឡឹមខាងកើត ដោយទួរគីចាត់ទុកតំបន់នោះជារដ្ឋធានីរបស់ប៉ាឡេស្ទីន ដូចអាមេរិកទទួលស្គាល់ជារដ្ឋធានីរបស់ អីុស្រាអែល ហើយក្រោយផ្លាស់ប្តូរទូតទៅកាន់ទីនោះ។

ប្រធានាធិបតីទួរគី លោកRecep Tayyip Erdogan កាលពីថ្ងៃអាទិត្យ បាន បញ្ជាក់សាជាថ្មី ពីគោលបំណងរបស់ខ្លួន ក្នុងការបើកស្ថានទូតមួយ នៅភាគខាង កើតក្រុង ហ្ស៊េរុយសាឡឹម ដែលត្រូវបានគេ ទទួលស្គាល់ថា ជារដ្ឋធានី នៃរដ្ឋប៉ាឡេស្ទីន ដោយពួកមេដឹកនាំអ៊ិស្លាម កាលពីប៉ុន្មាន ថ្ងៃកន្លងមកនោះ។

ថ្លែងនៅក្នុងសុន្ទរកថាមួយ នៃកិច្ចប្រជុំបក្សកាន់អំណាចរបស់ខ្លួន លោកប្រធានា ធិបតីទួរគីរូបនេះ បានបញ្ជាក់និងប្រកាស រួចហើយថា ក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានី នៃរដ្ឋប៉ាឡេស្ទីន ប៉ុន្តែយើងមិន អាច បើកទ្វារស្ថានទូតរបស់យើងនៅទីនោះបានទេ ពីព្រោះក្រុងហ្ស៊េរុយសាឡឹមបច្ចុប្បន្ន កំពុងស្ថិតក្រោមការកាន់កាប់ របស់អុីស្រាអែលនៅឡើយ។

គួររំលឹកដែរថា ការសម្រេចចិត្តដោយ ឯកតោភាគី ដែលធ្វើឡើងដោយប្រធានា ធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅ បានបង្កឱ្យ មានការប៉ះទង្គិចគ្នា ដោយហិង្សាទៅលើ ទឹកដីប៉ាឡេស្ទីន ក៏ដូចជាការធ្វើបាតុកម្ម ប្រឆាំង នៅក្នុងប្រទេសដទៃទៀត៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print