យុវជន២នាក់ដកខ្សែក្រវ៉ាត់វាយបុរសម្នាក់ ទ្រាំលែងរត់ទៅយកកាំភ្លើងអាកាពីមន្ត្រីនគរបាលដែលប្រចាំការនៅស្ថានទូតវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទ្រាំនឹងការវាយពីជនបង្កបណ្តាលឲ្យបែកក្បាលលែងបាន រត់ទៅយកកាំភ្លើងអាកាពីមន្ត្រីនគរ បាលម្នាក់ដែលប្រចាំការនៅមុខស្ថានទូតវៀតណាម តែជាប់សោបាញ់មិនចេញ។

ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង១១យប់ ថ្ងៃ អង្គារ ២កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១៩ ខែ ធ្នូ ឆ្នាំ ២០១៧ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅមុខស្ថានទូតវៀតណាម ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់ បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងហុងដាc125 បានដេញវាយបុរសម្នាក់តាមផ្លូវព្រះមុនីវង្សរហូតបែកក្បាលដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ ខណៈដល់ចំណុចមុខស្ថានទូតវៀតណាមជនរងគ្រោះបានឈប់ម៉ូតូដើម្បីឲ្យមន្ត្រីនគរបាលយាមនៅមុខស្ថានទូតនោះជួយ តែយុវជនទាំង២នាក់នោះនៅតែព្យាយាមវាយមកលើរូបខ្លួនទៀតដោយទ្រាំលែងបានក៏រត់មកទាញកាំភ្លើងអាកាពីមន្ត្រីនគរបាលដែរយាមនៅមុខស្ថានទូតវៀតណាមនោះហើយក៏បម្រុងបាញ់តែជាប់សោបាញ់មិនចេញភ្លាមៗនោះយុវជនទាំង២នាក់ក៏បានរត់គេចខ្លួនបាត់តែមង្ត ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print