នគរបាលខណ្ឌសែនសុខឃាត់ខ្លួនយុវជនស្ទាវៗ៤នាក់ករណីប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ យុវជនស្ទាវៗ៤នាក់ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីយប់រលោងអាធ្រាតឈានចូលថ្ងៃ អង្គារ ២កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១៩ ខែ ធ្នូ ឆ្នាំ ២០១៧ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួននេះ១/ឈ្មោះ ស៊ុំ គា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិដីថ្មី សង្កាយ់ស្ទឹងមានជ័យខណ្ឌមានជ័យ។២/ឈ្មោះ ឌិន ធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិ តាងួនសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។(ទាំងពីនាក់នេះឃាត់ខ្លួននៅតាមបណ្តោយផ្លូវ២០០៤សង្កាត់អូបែកក្អប ដកហូតម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៥មួយ គ្រឿងពាក់ស្លាកលេខ1CQ2182)។ ទី៣/ឈ្មោះ ឃុន ឆៃណា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដនិងទី៤/ឈ្មោះ នាញ ច័ន្ទឧត្តម ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដទាំងពីនាក់នេះស្នាក់ភូមិចំការឪឡឹក សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ។(ឃាត់ខ្លួននៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានិងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាសង់បុិចព័ណខ្មៅពាក់ស្លាកលេខ1BU.6357)។

សមត្ថកិច្ចប្រាប់ថា៖ ការឃាត់ខ្លួនយុវជនទាំង៤នាក់ខាងលើនេះខណៈពួកគេធ្វើដំណើរដោយម៉ូតូហើយកម្លាំងសមត្ថ កិច្ចធ្វើការល្បាតឃើញគួឲ្យសង្ស័យក៍ឃាត់ខ្លួនយកមកសាកសួរនិងពិនិត្យទឹកនោមឃើញមានសារធាតុញៀនទាំង៤​នាក់ទើបសមត្ថកិច្ចឃាត់ខ្លួនក៍សាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់បន្តតាមនិតិវិធី៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print