រថភ្លើង ធ្លាក់ផ្លូវនៅអាមេរិក ស្លាប់៦នាក់

ចែករំលែក៖

រថភ្លើង Amtrak របស់អាមេរិក បានបើកធ្លាក់កង់ចេញពីផ្លូវដែក ហើយធ្លាក់មួយផ្នែកនៃទូរថភ្លើងចុះទៅលើផ្លូវល្បឿនលឿន​នៅខាងក្រោម ។ ហេតុការគ្រោះថ្នាក់ខាងលើកើតឡើង​នៅថ្ងៃទី​១៨ខែធ្នូ នៅជិត ទីក្រុង​ Dupont ​រដ្ឋ​វ៉ាស៊ីនតោន បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ ។
សារព័ត៌មាន​ CNN បានផ្សាយថា ក្រៅពីអ្នកស្លាប់​នៅមានអ្នករបួស ៧៧នាក់​បានបញ្ជូនទៅកាន់មន្ទីពេទ្យព្យាបាល ។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ជាបន្តទៀត ក្នុងពេលដែលអ្នករងរបួស មានមួយចំនួនរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។
ក្រុមហ៊ុនAmtrak បានឲ្យដឹងថា​នៅពេលគ្រោះថ្នាក់កើតឡើងនៅលើរថភ្លើងមានអ្នកដំណើ៧៨នាក់ និងបុគ្គលិក​៥នាក់នៅលើរថភ្លើង។

ហេតុការគ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ៧និង​៤០នាទីព្រឹក​(ម៉ោងក្នុងតំបន់) ។ទិដ្ឋភាពរថភ្លើងព្យួរ នៅលើស្ពានចុះមកផ្លូវល្បឿនលឿនបង្ករឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ពលរដ្ឋដែលធ្វើដំណើរទៅធ្វើការនាពេលព្រឹក។ ផ្លូវធ្វើដំណើរ ឆ្ពោះទៅភាគខាងកើតត្រូវបានបិទមួយរយ ក្រោយគ្រោះថ្នាក់ខាងលើ។

រថភ្លើងដែលធ្លាក់ផ្លូវនោះបានប៉ះជាមួយ រថយន្តធ្វើដំណើរនៅផ្លូវល្បឿនលឿនខាងក្រោម ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់នោះឡើយ។

សាក្សីនៅកន្លែងកើតហេតុ​លោក​ Greg Mukai ​និយាយទៅបណ្តាញព័ត៌មាន​ CNN ថា​«ខ្ញុំកំពុងតែធ្វើដំណើរទៅធ្វើការ ពេលព្រឹក ក៏ត្រូវជាន់ហ្វ្រាំងជាបន្ទាន់ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ។​ ពេលនោះក៏មើលឃើញរថភ្លើង ព្យួរនៅលើស្ពាន ក្រុមជួយសង្គ្រោះនិងពលរដ្ឋ បានរតទៅជួយអ្នករងរបួស»។

អភិបាលរដ្ឋវ៉ាស៊ីនតោន​លោក​ Jay Inslee ​បានប្រកាស អាសន្ន​ក្រោយហេតុការខាងលើ​។ គណកម្មការសន្តិសុខចរាចរណ៍អាមេរិក បានបញ្ចូនក្រុមស្រាវជ្រាវ ដើម្បីត្រួតពិនិត្យមូលហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង។

ប្រធានាធិបតីអាមេរិកដូណាលត្រាំ​ ក៏បានរំលែកទុក្ខដល់គ្រួរសារជនរង្គ្រោះ ក្នុងហេតុការខាងលើ​ ។ លោកបញ្ចាក់ទៀតថា ហេតុការគ្រោះថ្នាក់ខាងលើ គឺជាមូលហេតុ​ជម្រុញឲ្យគម្រោង កែប្រែហេដ្ឋារចនាសម្ព័ន្ធត្រូវបានអនុម័ត៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print