ពាក្យ «លោកពុកជួយឲ្យប្រទេសមានសន្តិភាព» ធ្វើឲ្យម្ចាស់ជ័យលាភីអ្នកដឹកនាំរឿងឆ្នើម ជុំ វិចិត្រ អួលដើមក

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់ជ័យលាភីអ្នកដឹកនាំរឿងឆ្នើម (Best Director) ឆ្នាំ២០១៧លោក ជុំ វិចិត្រ ធ្លាប់បានធ្វើឲ្យទស្សនិក​ជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្នាដៃនិពន្ធ និងដឹកនាំផលិតភាពយន្តជាច្រើនបន្តបន្ទាប់។ អ្វីដែលធ្វើឲ្យផលិតករូបនេះនិយាយទាំងរំភើបនឹងអួលដើមកគឺក្រោយពេលលោកពោលពាក្យប៉ុន្មានម៉ាត់ទៅកាន់អ្នកគាំទ្រពិសេសការគោរពដឹងគុណទៅកាន់ប្រមុខថ្នាក់ដឹកនាំប្រទេសអំពីការនាំសន្តិភាពដែលនាំឲ្យផលិតករនិងទស្សនិកជនទទួលបានការកម្សាន្តសប្បាយដូចសព្វថ្ងៃ។

ជ័យលាភីអ្នកដឹកនាំរឿងឆ្នើម (Best Director) បានទៅលោក ជុំ វិចិត្រ ដែលដឹកនាំសម្តែងរឿង “ស៊ុបភើរមាំ” របស់ផលិតកម្ម មហាហង្ស។ថ្លែងដោយក្តីរំភើបរីករាយខ្លាំង លោក ជុំ វិចិត្រលើកឡើងថា សមិទ្ធផលដែលលោកសម្រេចបាននៅពេលនេះគឺមិនមែនជាការចៃដន្យទេ គឺកើតចេញពីការប្រឹងប្រែងនិងការលើកទឹកចិត្ត។ លោកបន្តថា “អ្វីដែលខ្ញុំខំប្រឹងប្រែងនឹងព្យាយាមតស៊ូធ្វើការងារក្នុងអាជីពជាអ្នកដឹកនាំរឿងនេះគឺធ្វើដោយក្តីស្រឡាញ់ ទោះជាដឹងថាអាជីពមួយនេះមិនបានធ្វើអោយខ្លួនឯង មានបាន មានទ្រនំ មានរថយន្តទំនើបក៏មិនបានបោះបង់ក៏ព្រោះតែបេះដូងមួយនេះមិនអាចខ្វះបាន! “។

លោកបន្តថាសម្រាប់ពានរង្វាន់ជាអ្នកដឹកនាំឆ្នើមមួយនេះ ក៏មិនដែលគិតស្រមៃថាខ្លួនឯងនឹងទទួលបានដែរ! តែពេលដែលទទួលបានពានរង្វាន់មួយនេះរំភើបចិត្តនិយាយមិនចេញឈរញរ័ជើង តែអ្វីដែលនឹកដល់នោះគឺ សន្តិភាព ! បើប្រទេសជាតិគ្មានសន្តិភាពយើងទាំងអស់គ្នាក៏គ្មានថ្ងៃនេះ ហើយខ្ញុំក៏មិនមានឱកាសក្លាយជាអ្នកដឹកនាំរឿង នឹងទទួលបានពានរង្វាន់ជាអ្នកដឹកនាំរឿងឆ្នើម ក្នុងមហោស្រពភាពយន្តជាតិលើកទី៥នេះដែរ។ លោកចាប់ផ្តើមអួលដើកដោយក្តីរំភើបរំជួលចិត្តពេលនិយាយាពាក្យថា” អរគុណលោកពុកសម្រាប់សន្តិភាពមួយនេះ”។

គួរបញ្ជាក់ដែរថា លោក ជុំ វិចិត្រ បានចូលប្រឡូកក្នុងអាជីពផលិតភាពយន្តអស់រយៈពេល១០ឆ្នាំមកហើយដែលផ្តើម ពីអាជីពជាអ្នកចាត់ការទូទៅនៅផលិតកម្ម FCI។ ពីមួយឆ្នាំទៅមួយឆ្នាំលោកចាប់ផ្តើមស្វែងយល់ពីវិស័យភាពយន្ត តាមរយៈការណែនាំបង្ហាញពីផលិតករជើងចាស់ និងតាមរយៈការសិក្សាស្រាវជ្រាវជាមួយឯកសារបរទេសជាច្រើនផងដែរ។ រហូតមកដល់ពេលនេះមានស្នាដៃភាពយន្តប្រមាណជាង២០រឿងហើយដែលោកបានដឹកនាំផលិតហើយភាពយន្តដែលទស្សនិកជនស្គាល់ច្រើនមានដូចជារឿង”ម៉ែដោះក្រមុំ” រឿង “បំពេរព្រលឹង” រឿង “ស៊ុបពើម៉ាំ” ជាដើម។

ផលិតករមកពីខេត្តបាត់ដំបងរូបនេះទើបនឹងបញ្ចប់ការដឹកនាំផលិតភាពយន្តខ្នាតធំរឿង”ក្រមុំចាស់ប៉ះក្មេងស្ទាវ” ហើយថ្មីៗនេះទើបនឹងចាប់ផ្តើមចេញផលិតភាពយន្តថ្មីមួយទៀតគឺរឿង”ផ្ទះចុងភូមិ”របស់ផលិតកម្មមហាហង្ស។ ទោះបីជាទទួលបានពានរង្វាន់ជាផលិតករឆ្នើមប្រចាំឆ្នាំ២០១៧ក៏លោកនៅតែបន្តក្តីស្រមៃ និងខិតខំប្រឹងប្រែងលើវិស័យភាពយន្តនេះបន្តទៅមុខទៀតបើទោះបីជាជួបបញ្ហាយ៉ាងណាក៏ដោយ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print