ងងុយដេកមួយភាំងជិះម៉ូតូជ្រុលបុករបងអាកាសយាន្តដ្ឋា​នអន្តរជាតិភ្នំពេញបណ្តាលឱ្យបាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖នារីម្នាក់បានជិះម៉ូតូវេវមួយគ្រឿងទាំងស្ថានភាពងងុងដេកក៏ជ្រុលបុកបង្កាន់ដៃរបងអាកាសយាន្តអន្តរជាតិភ្នំពេញបណ្តាលឱ្យរងរបួសបាក់ជើងខាងស្តាំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃ នៅជិតនិងរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ស្តិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវេវ ពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1BY .1827 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថី សហព័ន្ធរុស្សី ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហតុដោយងងុយដេកផងនោះក៏ជ្រុលទៅបុកនិងបង្កាន់ដៃរបងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលនៅក្បែរផ្លូវនោះ បណ្តាលឱ្យរងរបួសបាក់ជើងខាងស្តាំ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្តីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសម្ថត្តកិច្ចប្រគល់អោយបងប្អូនយកទៅជុសជុលដោយខ្លួនឯងដោយសារតែមិនមានប៉េះប៉ល់ដល់នាក់ដទៃនិងទ្រព្យសម្បត្តិរដ្ឋ។សុខា សែនជ័យ

image2

...

image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print