​ល្បិចបោកប្រាស់លោក អេង សុភេន លួចយកឈ្មោះលោក ងួន ញ៉ិល ថាជាម្ចាស់ដីជាង២០០០ហិចតា ប្រមូលលុយពីប្រជាពលរដ្ឋដើម្បីជាថ្នូរនឹងការចែកដី

ចែករំលែក៖

ខេត្តកំពង់ធំៈ មានការឃុបឃិតគ្នាថ្នាក់ស្រុក និងថ្នាក់ខេត្តដើម្បីគៀងគ ប្រជាពលរដ្ឋ ពីខេត្តកំពង់ចាម ឲ្យមករស់នៅ ក្នុងព្រៃចំនុច៥៥ ដែលជាចំនុចព្រៃស្តារឡើងវិញ នឹងជាល្បិចកលបោកប្រាស់ដល់រាជរដ្ឋាភិបាល។ តាមពិតគឺជាល្បិចរកដី ដើម្បីចែកអ្នកមាន និងបក្សពួក ចំណែកដីដែលនៅសល់គឺសម្រាប់ចែកគ្នា ដោយយកលេសថាដី នេះជាដីរបស់ លោក ងួន ញ៉ិល ។
ដីព្រៃរាប់ពាន់ហិកតា នៅចំនុច ៥៥ ស្ថិតនៅភូមិអូតូច ឃុំយក្យកៈតី និងជាតំបន់ត្រីកោណ ៣ស្រុក មានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ដែលកំពុងតែត្រូវបានរុករានទន្ទ្រានកាប់បំផ្លាញ ដុតព្រៃវាទទីយកដីយកមកធ្វើជាកម្ម សិទ្ធ ដោយពុំមានការហាមឃាត់ និងតែជាបក្សពួកលោក អេង សុភេន ដែលបានតាំងខ្លួនជា គណៈកម្មការចែកដីសង្គមកិច្ច ហើយបានយកលុយពីប្រជាពលរដ្ឋ ពី១៥០ ទៅ ២០០ដុល្លា ដើម្បីជាថ្នូរនិងការទទួលដី ដែល​មានក្បាល ៥០ គុណ៧០ និងដីចំការ៥ហិកតា ដែលត្រូវបានរៃអង្គាសពីប្រជាពលរដ្ឋបានរាប់ពាន់គ្រួសារ ដោយអាង​ថាយកលុយទាំងនេះមករត់ការសុំដី សង្គមកិច្ចនៅចំនុច ៥៥ ស្រុកសណ្តាន់ ដែលជាសន្យាខ្យល់របស់បក្សពួកលោក អេង សុភេន ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់ថា លោក អេង សុភេន បានយកលុយពីប្រជាពលរដ្ឋ ហើយសន្យាថា ចែកដីជូននេះ យោងតាម មន្ទីរជំនាញសូរិយោដីខេត្ត សុំមិនឲ្យបញ្ជេញឈ្មោះ បានអះអាងថាមានសេចក្តីរាយការណ៍ពី អន្តរវិស័យ ខេត្តកំពង់ធំ ថាក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានចេញលិខិតសម្រេចមិនអនុញ្ញាតិឲ្យដីទៅលោក អេង សុភេន ដែលជាតំាងខ្លួនជាអ្នករត់ការដីចំនុច៥៥នេះ ធ្វើជាដីសម្បទានសង្គមកិច្ចនោះទេ ដោយដីនៅចំនុចនេះគឺរដ្ឋាភិបាល​បានទុកឲ្យអង្គការរបស់កូរ៉េ ធ្វើជាឡាបូរ សម្រាប់ធ្វើជាមន្ទីរពិសោធន៍ សម្រាប់ថែរក្សាបរិស្ថានពិភពលោក ហើយ​ក៏សូមបញ្ជាក់ឲ្យច្បាស់ថា ដីនេះលោក អេង សុភេន ពុំទាន់មានច្បាប់អនុញ្ញាតិនោះទេ ។
លោក តិប ញាតា នាយខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ បានឲ្យដឹងថា លោក អេងសុភេន នេះបានស្នើរសុំដីនៅចំនុច ៥៥នេះទៅខេត្ត ដើម្បីយកដីទាំងនេះ ចែកឲ្យប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម មករស់នៅទីនេះ តែលោកមានការ ព្រួយបារម្ភណ៍ថា ក្រែងដីដែលស្នើរសុំនេះ មិនធ្លាក់ដល់ដៃប្រជាពលរដ្ឋក្រីក្ររ បែរជាធ្លាក់លើដៃអ្នកមាន ហើយអ្នក ក្ររបានត្រឹមតែស្អុយឈ្មោះ ដូច្នេះសូមឲ្យអ្នកព័ត៌មានយើង ជួយស្រាវជ្រាវផង ចំណែកដីនេះ ពុំទាន់មានច្បាប់អនុញ្ញាតិ ត្រឹមត្រូវនោះទេ ដោយសារតែដីនេះជាដីព្រៃស្តារឡើងវិញ ។
លោក យុន គណៈកម្មការរបស់ លោក អេង សុភេន បានឆ្លើយប្រាប់ថា អ្នកណាថាអីថាទៅព្រោះខ្លួនបានជួប ជំនួយការលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំរួចហើយ កុំទៅឈឺក្បាលវិលមុខអី ជាមួយពួកហ្នឹង ព្រោះដីនេះជាដីរបស់ លោក ងួន ញ៉ិល សម្រាប់ឲ្យរក្សាទុកមកយូរហើយ ហើយលោកបាន​បញ្ជាក់ថា ការទទួលយកលុយពីប្រជាពលរដ្ឋនេះ គឺសម្រាប់ជាសាហ៊ុយចាក់សាំង និងរត់ការសុំដីតែប៉ុណ្ណោះ ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ក្រោយពីបែកធ្លាយថា ដីចំនុច៥៥ របស់លោក អេង សុភេន ដល់អ្នកសារពត៌មានថា ដីនេះពុំទាន់បានទទួលការអនុញ្ញាតិ ពីក្រសួងកសិកម្មរុក្ខ ប្រម៉ាញ់ និងនេសាទនោះទេ ថែមទាំងបានចេញលិខិតសម្រេចមិនអនុញ្ញាតិ ផ្តល់ដីឲ្យលោក អេង សុភេន ធ្វើជាដីសង្គមកិច្ចនោះទេ ដោយទុកដីចំនុចនេះសម្រាប់ប្រទេសកូរ៉េ ធ្វើជាឡាបូរ ពិសោធន៍ បរិស្ថានពីភពលោក ការចោទសួរនេះ ធ្វើឲ្យអភិបាលខេត្តហាក់បីដូចជាភ្ញាក់ ហើយឆ្លើយថា ក្រសួងកសិកម្មមិនអនុញ្ញាតិឲ្យមែន តែលោក គ្រោងនឹងសុំទៅសារជា ថ្មី តែលោករវល់មិនទាន់បានសុំទៅក្រសួងកសិកម្មសារជាថ្មី ។
សូមបញ្ជាក់ផងដែរថា ក្រោយពីកាសែត ទូរទស្សន៍ ក្នុងស្រុកបានធ្វើការចុះផ្សាយ សកម្មភាពរបស់ក្រុមលោក អេង សុភេន បានគៀងគរ ប្រជាពលរដ្ឋមកថតជាមួយសារពត៌មាន មួយចំនួនដោយបង្គាប់ឲ្យប្រជាពលរដ្ឋ និយាយថា សុំឲ្យរាជរដ្ឋាភិបាល ជួយផ្តល់ដីនៅចំនុច៥៥នេះដល់ប្រជាពលរដ្ឋផង ដោយសារតែប្រជាពលរដ្ឋទាំងនេះគ្មានដីរស់នៅ តាមពិតគឺជាឆាកល្ខោនរៀបចំដោយក្រុមរបស់លោក អេង សុភេន អតីតបុគ្គលិកអង្គការការពារបរិស្ថាន សត្វ ព្រៃនិង ជលផល ពេលនេះបានតាំងខ្លួនជាអ្នកចែកដីធីឲ្យប្រជាពលរដ្ឋ ។
មហាជនទូទៅ បានសំណូមពរឲ្យសម្តេច តេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី និងលោក រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួយទប់ស្កាត់ ការរុករានយកដីព្រៃនៅចំនុច៥៥នេះ ស្ថិតក្នុងស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ដោយមានអ្នកអែបអាង លួចបន្លំជាតំណាងប្រជាពលរដ្ឋ សុំដីសង្គមកិច្ចដើម្បីយកដីមកធ្វើជាសម្បត្តិរបស់បក្សពួក ខ្លួន។​​

20150706-144413.jpg

20150706-144417.jpg

20150706-144427.jpg

20150706-144422.jpg

...

20150706-144431.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print