ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យធនាគារពិភពលោក ធ្វើ ជាដៃគូរដ៍ល្អ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីបន្ដកិច្ចសហប្រតិបត្ដិការក្នុងការអភិវឌ្ឍ សហគមន៍ឲ្យមានការរីកចម្រើន និងកាត់បន្ថយភាពក្រីក្រឲ្យនៅកំរឹតទាប់បំផុត លោកបាន ស្នើសុំបែបនេះ ក្នុងខណៈដែលលោកចូលរួម ពិធីកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងដោយមានការចូលរួមពីលោក អាឡា សាន់សូ (ALASSANE SOW )ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចំាកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃទី០៦ ខែកក្ដដា ឆ្នំា២០១៥ ។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីដកស្រង់បទពិសោធន៍ និងប្រមូលព័ត៌មានពាក់ព័ន្ធ នឹងការអនុវត្តគម្រោងក្នុងមូលដ្ឋានរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកិច្ចប្រជុំពិភាក្សានេះក៏ធ្វើឡើងក្នុងគោលបំណង សិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅជុំវិញបញ្ហា នៃការអភិវឌ្ឍ និងតម្រូវការនានា ដែលជាការព្យាករទុក នូវជម្រើសជាអាទិភាព នៃគម្រោងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជានារយៈពេល ២ឬ៣ឆ្នាំខាងមុខ ។ លោកបន្ដថា៖ កម្ពុជា ជាសមាជិក របស់ធនាគារពិភពលោក ហើយបានទទួល ហិរញ្ញា ប្បទានឥណទានដំបូងរបស់ខ្លួន ពីធនាគារពិភពលោកនៅក្នុងឆ្នំា១៩៩៣ ។ បន្ទាប់ជម្លោះអស់រយៈពេលជាច្រើនទស្សវត្សរ៍ នៅក្នុងប្រទេស វិស័យអាទិភាពរបស់ធនាគារពិភពលោក គឺត្រូវ បានគំាទ្រ ដល់ការកសាង ឡើងវិញនូវស្ថាប័ន សង្គមកិច្ច សេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ។ លោកនូវតែមានជំនឿថា ធនាគារពិភពលោក និងធ្វើជាដៃគូរក្នុងការងារ យ៉ាងជិតស្និទ្ធជាមួយដៃគូរអភិវឌ្ឍន៍ អាជ្ញាធររាជធានីភ្នំពេញ ព្រមជាមួយនិងដៃគូរ ដ៍ល្អជាមួយ គម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីរួមគ្នាធ្វើផែនការ នៃគម្រោងនីមួយៗ ជាមួយវិស័យ ឯកជន អង្គការសង្គមស៊ីវិល ក្នុងន័យធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងការគ្រប់គ្រងហិរ ញ្ញវត្ថុសាធារណៈ នៅថ្នាក់ក្រោមជាតិ ឲ្យទទួលបាន លទ្ធផលល្អប្រសើរនាថ្ងៃអនាគត ។
លោក អាឡា សាន់សូ (ALASSANE SOW )ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចំាកម្ពុជា បានបញ្ជាក់ថា៖ គោដៅរបស់ក្រុមធនាគារពិភពលោក គឺដើម្បីសម្រេចឲ្យបាននូវគោលដៅពីរបស់ខ្លួន គឺការកាត់បន្ថយ ភាពក្រីក្រតោកយ៉ាកឲ្យបាននៅឆ្នំា២០៣០ និងបង្កើនការចែករំលែកវិបុលភាពដល់ ប្រជាជនក្រីក្រឲ្យនៅ៤០ ភាគរយ ដែលក្រីក្រជាងគេ ក្នុងប្រទេស ដែលកំពុងអភិវឌ្ឍន៍ទំាងអស់ ៕
លោកប៉ា សុជាតិវង្ស ស្នើសុំឲ្យធនាគារពិភពលោកធ្វើជាដៃគូរដ៍ល្អជាមួយសាលារាជធានីភ្នំពេញ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
...