ក្រុមចោរប្លន់ កក្រើករាជធានី ខេត្ត រហស្សនាមក្រៃថោង តុលាការខេត្តកណ្តាល,ប្រកាសសាលក្រមនៅពេលក្រោយ

ចែករំលែក៖

ខេត្តកណ្តាល៖​  មន្ត្រីតុលាការបានប្រាប់អោយដឹងថា៖ ក្រុមចោរប្លន់ កក្រើករាជធានី ខេត្ត រហស្សនាមក្រៃថោង តុលាការខេត្តកណ្តាល,ប្រកាសសាលក្រមនៅពេលក្រោយ។ពោលគឺមិនកំណត់ពេលណាឡើង។ បន្ទាប់ពីនៅព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០១៧​ នេះ​ បើកសវនាការសំណុំរឿងក្រុមចោរប្លន់ឆ្លងខេត្តយ៉ាងកក្រើកចំនួន៥នាក់​ ដែលមានរហស្សនាមក្រៃថោង​ អស់រយះពេលជាច្រើនម៉ោងផងដែរ។

សវនាការនេះ​ ដឹកនាំដោយលោក​ សាយ​ សម្ផស្សសេរី​ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ លោក​ គឹម​ ម៉េង​ លោក​ ទី​ សំណាង​ ជាសមាជិកក្រុមប្រឹក្សា​ និង​ លោក​ សំម​ ឫទ្ធីវាសនា​ ជាតំណាងអយ្យការ​ ។​ ក្នុងពេលសវនាការនេះ​ អនុរក្សពន្ធនាគារ​ មានការយាមកាមយ៉ាងតឹងរឹងផងដែរ​ ។

ក្រុមចោរប្លន់ទាំងនេះ​ គឺ​ មានសំណុំរឿងប្លន់ជាច្រើនករណី​ ហើយថ្មី​ៗនេះ​ ពួកគេធ្លាប់ត្រូវបានផ្តន្ទាទោសម្តងរួចម្តងហើយ​ ដោយដាក់ពន្ធនាគារម្នាក់ៗ៨ឆ្នាំ​ ។

សូមរំលឹកជាថ្មីម្ដងទៀតថា កាលពីល្ងាចថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្ដកណ្ដាលបាន បង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធ ១០ នាក់ ដែលកន្លងមក ធ្លាប់បានធ្វើសកម្មភាពប្លន់ យ៉ាងកក្រើកនៅ ក្នុងភូមិសាស្ត្រខេត្ដមួយចំនួន ។

នគរបាលបានថ្លែងថា ក្រុមចោរទាំង១០នាក់ ដែលត្រូវបង្ហាញមុខនៅថ្ងៃនេះ រួមមាន ទី១ឈ្មោះ ឈឹម សុផល ទី២ឈ្មោះ ស្រី ស្រាន់ ហៅ ជាតិ ភេទប្រុស អាយុ២៣ ទី៣ឈ្មោះ ហ៊ីង នី ហៅ ប៉េន ហៅ អា មមីស (ជាមេក្លោង) ទី៤ឈ្មោះ ហ៊ុត ហាន ហៅតូច ភេទប្រុស អាយុ៣៥ឆ្នាំ ទី៥-ឈ្មោះ ហ៊ុល សុធីហៅផាន់ គឹមយន់ ហៅក្រៃថោង (ជាមេក្លោង) ទី៦ឈ្មោះ ឆៃណាន ភិរម្យ ហៅ ណាល់ នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ទី៧ឈ្មោះ ជឿន ចិន្ដា អាយុ៣៥ឆ្នាំ ទី៨ឈ្មោះ ហ៊ិន ចាន់ថា ភេទប្រុស អាយុ៣១ឆ្នាំ ទី៩ឈ្មោះ ហៀង សុផា និងទី១០ឈ្មោះ ឃឿន បុរី ភេទប្រុស អាយុ៣៧ឆ្នាំ ។ លោក រឿន ណារ៉ា ស្នងការរងបានថ្លែងទៀតថា ប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនក្រុមចោរប្លន់ជាលក្ខណ:ទ្រង់ទ្រាយធំនេះ ធ្វើឡើងផ្ដើមចេញក្រោយពីកើតមានករណីប្លន់ប្រដាប់អាវុធទៅលើផ្ទះផ្ទេរប្រាក់វីងមួយកន្លែង នៅភូមិសាស្ត្រឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីយប់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៥ ។

ក្រុមចោរប្លន់ទាំង១០នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់ចាប់តាំងពីថ្ងៃទី ២៥ ខែ កុម្ភ: ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៧ នេះ នៅក្នុងភូមិសាស្រ្ដខេត្ដកណ្ដាល ខេត្ដកំពង់ចាម និងនៅរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនក្រុមចោរខាងលើនេះសមត្ថកិច្ច បានធ្វើការដកហូត កាំភ្លើងខ្លី ម៉ាកK៥៩ ចំនួន១ដើម និងម៉ូតូ៥គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព ។

លោកបានបន្តបញ្ជាក់ថាទៀថា ក្រុមចោរទាំងនេះជាមុខសញ្ញាប្លន់ប្រដាប់អាវុធដ៏សកម្ម កន្លងមកធ្លាប់ធ្វើសកម្មភាព ប្លន់នៅខេត្ដមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុ ជា ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារជាច្រើនលើកច្រើនសារផងដែរ ៕

...

(ដោយ: ឆ ដា)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print