អាជ្ញាធរ រាជធានីភ្នំពេញ គ្រោងសាងសង់ ខ្សែរត់រថភ្លើងអាកាសជិត២០គីឡូម៉ែត្រ ដើម្បីរំដោះ ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​ ៖ អាជ្ញាធរ រាជធានីភ្នំពេញ ត្រៀមសាងសង់ ខ្សែរថភ្លើងអាកាស AGT ប្រវែងជិត២០គីឡូម៉ែត្រ ដោយរត់លើមហាវិថី៦ខ្សែ នៅកណ្តាល នៅជាយរាជធានីនាពេលឆាប់ៗ ខាងមុខនេះ ដើម្បីចូលរួមការ កាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជានាពេលអនាគត ​។

នៅក្នុងកិច្ចប្រជុំ ដើម្បីបង្ហាញពីគម្រោងថ្មី មិនធ្លាប់មាន នេះ បាន បង្ហាញឡើង​នៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលរាជធានីភ្នំពេញ ក្នុងប្រជុំពិភាក្សាការងារ បច្ចេកទេស ជាមួយក្រុមការងារអង្គការJICA ដឹកនាំដោយលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាងJICA និងលោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ស្ដីពីតម្រូវការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ជុំវិញការររៀបចំរថភ្លើងលើអាកាសAGT។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា៖ គម្រោងខ្សែរត់រថភ្លើងអាកាសនេះ មានប្រវែង​១៨គីឡូម៉ែត្រ ដោយរត់តាមបណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ​២១៧ ផ្លូវ​វេង​ស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ។ លោកបន្ដថា៖ ការរៀបចំឲ្យមានខ្សែរត់រថភ្លើងលើអាកាស AG​T លើ អាកាសនេះ ធ្វើឡើងដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានាពេលអនាគត សេវាដឹកជញ្ជូនលើអាកាសខ្នាតមធ្យម ជាផ្នែកមួយដ៏សំខាន់ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈល្អប្រសើរ សម្រាប់រាជធានីភ្នំពេញ​៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print