គ្រប់ខែទៅហើយ ត្រូវប្តីធ្លាប់ញៀនថ្នាំវាយ និងច្របាច់.កសម្លាប់ប្រពន្ធទាំងកូនក្នុងផ្ទៃ

ចែករំលែក៖

ខេត្តតាកែវ ៖ នគរបាលស្រុកគិរីវង់បានឱ្យដឹងថា ជនសង្ស័យធ្លាប់ញៀនថ្នាំ កាលធ្វើពលករ នៅប្រទេសថៃ រហូតមានសតិមិនប្រក្រតី បានធ្វើសកម្មភាពវាយ និងច្របាច់.កប្រពន្ធរហូត ដល់ស្លាប់ ហើយត្រូវបានកម្លាំងជំនាញចុះអន្តរា​គមន៍ និងកសាងសំណុំរឿងដើម្បីចាត់ ការតាមផ្លូវច្បាប់ ។

អំពើឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ។ ករណីនេះត្រូវបានចុះអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ​នគរ​បាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលតាអូរ ចាប់ខ្លួនជនសង្ស័យ បាននៅ​វេលាម៉ោង៦ព្រឹក ថ្ងៃពុធ ៣កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ។

ជនសង្ស័យខាងលើមានឈ្មោះ សែម វីរះ ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើត នៅភូមិ មេសាង ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង ។ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ (ត្រូវជាប្តី) ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ អេង ស្រយ អាយុ​៣០ឆ្នាំ មានកូនក្នុងផ្ទៃពោះ៩ខែ បណ្តាលស្លាប់ជាមួយម្តាយផងដែរ ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់បានឱ្យដឹងថា មូលហេតុ ដែល ឈានដល់ការសម្លាប់ប្រពន្ធខ្លួន គឺមកពីជនសង្ស័យធ្លាប់ជាមនុស្សប្រើប្រាស់គ្រឿងញៀន កាលទៅធ្វើជាពលករនៅប្រទេសថៃ បណ្តាលឱ្យមានសតិមិនប្រក្រតី (សរសៃប្រសាទ)។

បច្ចុប្បន្នជន សង្ស័យកម្លាំងជំនាញកំពុងឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿងដើម្បីចាត់ ការតាមផ្លូវច្បាប់ ៕ ជាយក្រុង

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print