ក្រៅពីគ្រាប់បែកបរមាណូ អាវុធជីវសាស្ត្រ គីមីស៊ីល ដែលអាចសម្លាប់មនុស្សនៅលើភពផែនដីនេះ ។ ប៉ុន្តែមិនមានអ្នកណាម្នាក់នឹកឃើញដល់អាវុធម្យ៉ាងទៀត ដែលអាចធ្វើឲ្យមនុស្សត្រូវផុតពូជពីផែនដីនេះ បន្តឹចម្តងៗ មិនចាញ់អាវុធប្រល័យលោកឡើយ ដោយគ្រាន់តែប្រើរយៈពេលយូរ។
សាស្ត្រាចារ្យ Kathleen Richardson អ្នកបង្កើតយុទ្ធនាការប្រឆាំងនិង តុក្កតាសិច បានថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពី ស្នេហានិងផ្លូវភេទជាមួយតុក្កតាសិចនៅទីក្រុងឡុងដុងប្រទេសអង់គ្លេស។ នៅក្នុងសន្ទរកថារយៈពេល២៥នាទី នាង Richardson ធ្វើឲ្យអ្នកស្តាប់តក់ស្លុតយ៉ាងខ្លាំង ទៅលើការប្រឆាំងរបស់នាងទៅលើ តុក្កតាសិច។ នាងបានបញ្ជាក់ថា បុរស ៗបានបញ្ចប់ជីវិតរបស់ខ្លួន។ នាងបញ្ជាក់ទៀតថា តុក្កតាដែលមានរូបរាងដូចមនុស្សស្រី និងកុមារ គួរតែត្រូវហាមប្រាម គឺជាសកម្មភាពមើលងាយដល់ស្ត្រីភេទ និងកុមារី ទុកដូចជារបស់ប្រើប្រាស់គ្មានតម្លៃ។
នាង Kathleen Richardson បានបញ្ជាក់ទៀតថា ចាំបាច់ត្រូវតែលុបចោលនៅតុក្កតាសិចជាបន្ទាន់ ដើម្បីបន្តជិវិតមនុស្ស នៅថ្ងៃអនាគត។
បច្ចុប្បន្ន មានមនុស្សប្រុសស្រីជាច្រើនបានប្រើប្រាស់តុក្កតាសិចជាដៃគូររបស់នៅក្នុងជីវិត ដោយមិនគិតដល់ ការយកប្តីប្រពន្ធ ឬបង្កើតកូនចៅបន្តនោះឡើយ។ ដោយសារតែសម្ពាធការងា និងការចំណាយច្រើន អ្នកខ្លះ មិនយកប្តីប្រពន្ធ ឡើយ ដោយយកតុក្កតាសិច មកជំនួសវិញ ។ទាំងនោះជាក្តីបារម្ភយ៉ាងខ្លាំង ពីការធ្លាក់ចុះនៃចំនួនពលរដ្ឋនៅលើពិភពលោកនាពេលងនាគត់៕
ដោយ៖ មែវ សាធី