សាឌីអារ៉ាប៊ីបិទទ្វារព្រំដែនជាប់កាតារជារៀងរហូត

ចែករំលែក៖

សាឌីអារ៉ាបីបានប្រកាសបិទព្រំដែនជារៀងរហូត នៅច្រកព្រំដែន Salwa ស្ថិតនៅព្រំដែនដីគោក តែមួយគត់ជាប់ប្រទេសកាតា។

សារព័ត៌មាន Al jazeera កាលពីថ្ងៃទី២០ ខែធ្នូ បានដកស្រង់ការប្រកាសរបស់ ក្រសួងពន្ធដារ ប្រទេសសាឌីអារ៉ាប៊ីបញ្ជាក់ថា ច្រកទ្វាព្រំដែន Salwa ត្រូវបិទទ្វារជារៀងរហូត។ កាលពីខែមិថុនាកន្លងមក មន្ត្រីសាឌីអារ៉ាប៊ីបានបញ្ជាឲ្យបិទច្រកព្រំដែនជាបណ្តោះអាសន្ន ក្រោយពេល ប្រទេសទាំងពីរប្រឈមនឹងវិបត្តិ ផ្ទុះឡើងកាលពីថ្ងៃទី៥ ខែមិថុនា។

កាលពីខែសីហា ច្រកព្រំដែន Salwa ត្រូវបានបើកទ្វារដំណើរការមកវិញ សម្រាប់សម្រួលដល់អ្នកដំណើរព្យុហយាត្រា ទៅកាន់ព្រះវិហារ Mecca ក្នុងពិធីបុណ្យ Hajj ហើយបន្តបើករហូតដល់ពាក់កណ្តាលខែធ្នូ ដោយមូលហេតុមនុស្សធម៌។

វិបត្តិការបរទេសនៅតំបន់ឈូងសមុទ្រ ផ្ទុះឡើង ក្រោយពេលដែលប្រទេសអារ៉ាបចំនួន៤ គឺប្រទេសសាឌីអារ៉ាប៊ី អេហ្ស៊ីប បារ៉ែន និង អារ៉ាបរួម បានឯកភាពគ្នាដាក់ទណ្ឌកម្ម ទៅលើប្រទេសកាតារ និងកាត់ផ្តាច់ទំនាក់ទំនង ក៏ដូចជាបិទច្រកព្រំដែន ទឹក គោក និងអាកាស ទៀតផង។ ប្រទេសទាំងនោះបានចោទប្រកាន់ កាតារ គាំទ្រក្រុមភេរវកម្ម និងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់ ជាសត្រូវរបស់សាឌីអារ៉ាប៊ី។

រដ្ឋាភិបាលកាតារ បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយបញ្ជាក់ថា ប្រទេសឈូងសមុទ្រ បានបំផ្លៃ ការពិត ដើម្បីដាក់គំនបសេដ្ឋកិច្ចទៅលើប្រទេសកាតារ ។

នៅដើមខែធ្នូ កន្លងមក កិច្ចប្រជុំជាប្រចាំរបស់ប្រទេស ស្ថិតនៅក្នុង គណៈកម្មការសហប្រតិបត្តិការឈូងសមុទ្រ GCC មាន៦ប្រទេស បានបញ្ចប់ទៅដោយមិនអាចស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនោះឡើយ។

ប្រទេសទាំងនោះ បានសម្រេចស្នើដល់ពលរដ្ឋកាតារ ទាំងអស់ត្រូវតែចាកចេញពីប្រទេសរបស់ខ្លួន។ ផ្ទុយទៅវិញ កាតារបានបើកជំហរ ដោយមិនមានសកម្មភាពដូចប្រទេសខាងលើនោះឡើយ ដោយកាតារនៅតែផ្តល់សិទ្ធិ ក្នុងការចុះឡើងមកប្រទេសកាតារបានដដែល៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print