រកយន្តហោះម៉ាឡេស៊ីបាត់ខ្លួនមិនឃើញ ទៅរកឃើញនាវាមុជទឹករបស់អូស្ត្រាលី​បាត់ខ្លួនជាង​១០០ឆ្នាំទៅវិញ

ចែករំលែក៖

នាវាមុជទឹក​ HMAS AE1​គឺជានាវាមុជទឹក ដែលបានបាត់ខ្លួនដំបូងគេ​បង្អស់នៅលើ​ពិភព​លោក របស់កម្លាំងទាហានជើងទឹក​ អូស្ត្រាលី​នៅក្នុងសង្គ្រាមលោកលើកទី​១ ហើយក្រោយរយៈពេល​១០៣ឆ្នាំ បាត់ខ្លួនដោយអាថ៍កាំបាំង ទីបំផុតក៏បានរកឃើញ។

នាវាមុជទឹក​ HMAS AE1បានបាត់ខ្លួន ដ៏អាថ៌កាំបាំងបំផុត នៅឆ្នាំ ១៩១៤ ដោយនៅក្នុងនាវានោះមាននាវឹក៣៥នាក់​ជាជនជាតិ អង់គ្លេស និងជនជាតិអូស្ត្រលី​ ត្រូវបានរកឃើញនៅតំបន់សមុទ្រ ស្ថិតនៅកោះ​ Papua New Guinea ។

ជោគវាសនានៃនាវាមុជទឹក​ HMAS AE1ត្រូវបានចាត់ទុក ជាការបាត់ខ្លួនយូរបំផុត របស់កម្លាំងទាហានជើងទឹកអូស្ត្រាលី​។ ចាប់តាំងពីឆ្នាំ​១៩១៤ មានការរ៉ុករក ១៣លើកផ្សេងគ្នា ដោយរកមិនឃើញសញ្ញាណាមួយនោះឡើយ។ តាមការបញ្ជាក់របស់កម្លាំងទាហានជើងទឹកអូស្ត្រាលី បានបញ្ជាក់ថា​ បើទោះបីខិតខំស្វែងរក យូរប៉ុណ្ណោះនៅតែមិនអាចរកឃើញ​សញ្ញាណាមួយនោះឡើយ ​សូម្បីតែ​លេចប្រេងមកលើផ្ទៃសមុទ្រក៏គ្មានដែរ។

ជាភពសំណាង​ បំណែក(សាកសព)នាវាមុជទឹក​ HMAS AE1 ត្រូវបានរកឃើញក្រោយ​១សប្តាហ៍ចាប់តាំងពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការក្រៅរដ្ឋាភិបាល​បានផ្តល់ជំនួយបន្ថែមនៅក្នុងការ ស្វែង រកយន្តហោះ ដឹកអ្នកដំណើរម៉ាឡេស៊ីបាត់ខ្លួនកាលពីឆ្នាំ​២០១៤ គឺយន្តហោះ​ MH370 ។ ប៉ុន្តែការស្វែងរកយន្តហោះបែជាមិនឃើញទៅឃើញ​នាវាមុជទឹក HMAS AE1ទៅវិញ។

នាវាមុជទឹក​ HMAS AE1មានចំណុះ​៨០០តោន ត្រូវបានរកឃើញនៅក្នុងជម្រៅ​៣០០ម៉ែត្រក្រោមបាតសមុទ្រ​ជិតកោះ​ Duke York ស្ថិតនៅប្រជុំកោះ​ Papua new Guinea។រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកស្រី​ Marise Payne នៅថ្ងៃទី​២១ខែធ្នូ បានបញ្ចាក់ថា ពិតជាបានរកឃើញនាវាមុជទឹកបាត់ខ្លួនជាង​១០០ឆ្នាំពិតប្រាកដមែន។ រដ្ឋមន្ត្រីការពារជាតិ អូស្ត្រាលីបញ្ជាក់ទៀតថា ការរកឃើញនេះគឺជារឿងមួយដ៏ល្អប្រសើរបំផុត អាចជួយឲ្យកូនចៅជាច្រើនជំនន់មានភាពស្ងប់ចិត្តក្រោយរកឃើញសាច់ញ្ញាត្តិ បាត់ខ្លួនតាំងពីជាង​១០០ឆ្នាំមុន។
លោកស្រីរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីក៏បានបញ្ជាក់ផងដែរថា​ នឹងពិភាក្សាជាមួយរដ្ឋាភិបាល Papua new Guinea ក្នុងការកសាងស្តូប គោរព ទាហានដែលបានស្លាប់នៅទីនោះ។ នៅពេលនេះដែរកម្លាំងទាហានអូស្ត្រាលី​បានគោរពវិញ្ញណ្ខន នាវឹកទាំង​៣៥នាក់​ជាជនជាតិអូស្ត្រាលីនិងជនជាតិអង់គ្លេស​បានពលីជីវិត៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print