គ្រោះអគ្គិភ័យស្លាប់និងរបួសជាង៥០នាក់នៅកូរ៉េខាងត្បូង

ចែករំលែក៖

មជ្ឈមណ្ឌុល ហ្វឹកហាត់កាយសម្ព័ន្ធនៅទីក្រុងJecheonកូរ៉េខាងត្បូង បានឆាប់ឆេះយ៉ាងខ្លាំងសម្លាប់មនុស្សរហូតដល់២៩នាក់ និង ២៤នាក់ផ្សេងទៀតរងរបួស។

គេហទំព័រYonhapnewsបានផ្សាយថាមានមនុស្ស២៩នាក់ស្លាប់និង២៤នាក់រងរបួសនៅក្នុងគ្រោះអគ្គិភ័យដែលបានកើតឡើងកាលពីថ្ងៃទី២២ខែធ្នូ ស្ថិតនៅក្នុងអាគាមជ្ឈមណ្ឌុលកាយសម្ព័ន្ធមានកម្ពស់៨ជាន់ក្នុងទីក្រុងJecheonភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា អគ្គិភ័យឆាប់ឆេះចេញពីជាន់ក្រោមដីសម្រាប់ទុករថយន្តនៃអាគាខាងលើ។

ភាគច្រើនអ្នកស្លាប់ គឺជាប់គាំងនៅក្នុងបន្ទុក ស្ទីប ស៊ូណា ជាន់ទីពី។ ក្នុងចំណោមជនរង្គ្រោះមានស្ត្រីវ័យ៥០ឆ្នាំម្នាក់ត្រូវបានគេស្គល់អត្តសញ្ញាមានត្រកូលគីម។

ចំពោះគ្រោះអគ្គិភ័យខាងលើ ក្រុមពន្លិតអគ្គិភ័យបានបញ្ចូនរថយន្ត៤៩គ្រឿង ឧទ្ទម្ភាគច័ក្រ២គ្រឿង និងកម្លាំងជួយសង្គ្រោះជាង៦០នាក់ ទៅកាន់កន្លែងកើតហេតុជួយដល់ជនរង្គ្រោះ ។ មនុស្ស២០នាក់ត្រូវបានជួយសង្គ្រោះ ពីលើតំបូលអាគា ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in បានបង្ហាញការសោកស្តាយនិងតក់ស្លុតយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរង្គ្រោះ។

គ្រោះអគ្គិភ័យបានបង្អាក់ ការប្រារព្ធពិធីអបអរ មុនកីឡាអូឡាំពិក រដូវរងារ ត្រូវផ្អាក់ ។យោងតាមប្រភពព័ត៌មាន អ្នករៀបចំកម្មវិធី បានស្នើឲ្យផ្អាកការដង្ហែរគប់ភ្លើងកីឡាអូឡាំពិករដូវរងារឆ្នំា២០១៨ ស្របពេលដែលប្រធានាធិបតី មូន ជេអ៊ីន បានធ្វើដំណើរមកដល់ ដើម្បីជួយសម្រាលទុក្ខ ដល់អ្នកកាន់ទុក្ខ ចំណែកអភិបាលក្រុង Jecheonបានប្រាប់អ្នកកាសែតថា ទីក្រុងកំពុងគិតរៀបចំពិធីបុណ្យសពដ៏ធំមួយ និងគ្រោងចេញថ្លៃចំណាយស្ទើរតែទាំងអស់។

គួរបញ្ជាក់ថា យោងតាមប្រភពព័ត៌មាន ពីកាសែតរ៉យទើ ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា ទីក្រុង Jecheonគឺមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូល ហើយជាទីក្រុងដ៏មានប្រជាប្រិយភាពបំផុត ចំពោះភ្ញៀវទេសចរ ដោយសារទេសភាពភ្នំ និងបឹងនៃទីក្រុងនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print