https://www.facebook.com/hunsencambodia/videos/1554016971313461/
ខេត្តកែប៖ នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធអាគារសិក្សា នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អាគារសិក្សានេះមានចំនួន ១ខ្នង កម្ពស់ ៣ជាន់ មាន១៨បន្ទប់ ដែលត្រូវបានផ្តល់ជូនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅក្នុងអំឡុងពេលដែល សម្តេចតេជោ អញ្ជើញមកសំណេះសំណាលជាមួយមន្ត្រីរាជការ ខេត្តកែប កាលពីឆ្នាំមុន។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សយផ្ទាល់ពិធីនេះ(Live) នៅម៉ោង៨:០០ ព្រឹក ពីវិទ្យាល័យចរិយាវង្ស ខេត្តកែប៕
ដោយ៖ សុខ ខេមរា