មួយគ្រួសារព្រួតវាយបុរសម្នាក់របួសធ្ងន់​ ,​ ជនសង្ស័យត្រូវនគរបាលខណ្ឌទួលគោកបញ្ជូនមកតុលាការ

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យម្នាក់​ ត្រូវបាននគរបាលខណ្ឌទួលគោក​បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី២២​ ខែធ្នូ​ ដើម្បីសាកសួរពីដំណើររឿងប្រព្រឹត្តអំពើហិង្សាលើបុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់​ ។​​ រហូតមកទល់ថ្ងៃទី២៣​ ខែធ្នូ​ នេះ​ លោក​ សឿន​ មុនីរ័ត្ន​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ។

ចន្លោះពេលនេះ​ ក្រុមគ្រួសារជនរងគ្រោះ​ សង្ឃឹមថា​ តុលាការនឹងចាត់ការលើជនសង្ស័យតាមច្បាប់​ ដោយពុំត្រូវរងសម្ពាធនៃការអន្តរាគមន៍ណាមួយឡើយ​ ដោយសារចរិតនៃការប្រព្រឹត្តបទល្មើសនេះ​ គឺមានលក្ខណៈធ្ងន់ធ្ងន់​ មួយគ្រួសារព្រួតវាយជនរងគ្រោះ​ តែទីបំផុតជនសង្ស័យម្នាក់ប៉ុណ្ណោះ​ ត្រូវបានឃាត់ខ្លួនបញ្ជូនមកតុលាការ​ ។

នគរបាល​ បញ្ជាក់ថា​ ជនសង្ស័យឈ្មោះ ឡាច​ សុផល ហៅ ហ៊ុយ ភេទប្រុស​ អាយុ៦៩ឆ្នាំ ជាអ្នកលក់សំបកកង់រថយន្ត​ ស្នាក់នៅផ្ទះលេខ១៩៦E0-E1ផ្លូវ១៨២ក្រុមទី២៤​ ភូមិ៦​សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក​ ។

ប្រភពព័ត៌មាន​ បញ្ជាក់ថា​ កាលពីល្ងាចថ្ងៃទី២០​ ខែធ្នូ​ ជនរងគ្រោះឈ្មោះ​ គឹម ប៊ុនឡុង ភេទប្រុស​ អាយុ២៧ឆ្នាំមុខរបរនិស្សិត​ បានឡើងលើផ្ទះរបស់ខ្លួនជាន់ទី១ ទៅមើលខ្សែភ្លើងដែលជនសង្ស័យឈ្មោះ ឡាច​ សុផល ហៅ ហ៊ុយ បានតពីពេលថ្ងៃកាត់មុខផ្ទះរបស់ខ្លួន ។​ ពេលនោះជនរងគ្រោះបានយកទូរស័ព្ទដៃមកថតខែ្សភ្លើងដែលទើបនឹងតនោះ​ រួចចុះមកខាងក្រោមវិញតាមជណ្តើររួមគ្នា ដល់ពាក់កណ្តាលស្រាប់តែឈ្មោះ​ ឡាច ដារី ត្រូវជាកូនស្រីរបស់ជនសង្ស័យឈ្មោះ ឡាច​ សុផល ហៅ ហ៊ុយ មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះឈ្មោះ គឹម​ ប៊ុនឡុង រឿងតខ្សែភ្លើងកាត់មុខផ្ទះរបស់ដោយមិនបានសុំខ្លួន ។​

ប្រភពបន្តថា​ ស្រាប់តែមួយគ្រួសារមានគ្នា៤នាក់​ ព្រួតវាយជនរងគ្រោះគឹម​ ប៊ុនឡុង​ បណ្តាលឱ្យរបួសធ្ងន់តែម្តង​ ។​ ក្រោយមក​ សមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ​ ឡាច​ សុផល​ តែម្តង​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print